Cct850x100 1
1800px x h300px kh

រដ្ឋបាល«ខេត្តកំពង់ចាម»ផ្អាកដំណើរការ«មណ្ឌលសុខភាពសំបូរ»បណ្ដោះអាសន្នក្រោយពីមន្ត្រីស្ម័គ្រចិត្កឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា នេះ ដែលស្តីពីការ«ផ្អាកជាបណ្ដោះអាសន្ន» នៅមណ្ឌលសុខភាពសំបូរ ដែលមានទីតាំងនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ជាមន្ត្រីស្ម័គ្រចិត្តនៅទីនោះ។

អាជ្ញាធរ សម្រេចធ្វើការផ្អាកជាបណ្តោះអាសន្ ននូវមណ្ឌលសុខភាពខាងលើនេះ គឺក្នងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀតជាបន្តបន្ទាប់ទៀត ដែលនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុកបាធាយ មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំសំបូរ និងប្រជាពលរដ្ឋក្នុងឃុំសំបូរ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមសហការទាំងអស់គ្នាឱ្យមានប្រសិទ្ធភាព។ 

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ដែលមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត៕ 


Khcct banner

អត្ថបទទាក់ទង