Cct850x100 1
1800px x h300px kh

អាជ្ញាធរ​ឱ្យ«អាជីវករនៅ​ផ្សារ​អូឡាំពិកទាំងអស់»​ទៅយកសំណាករកមេរោគ«កូវីដ-១៩»ឱ្យបានគ្រប់ៗគ្នា

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមគណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក​ នៅថ្ងៃទី២១ ខែមេសា នេះ បានឱ្យដឹងថា រដ្ឋបាលខណ្ឌបឹងកេងកង បានអំពាវនាវ​ដល់​ក្រុម​អាជីវករនៅ«​ផ្សារ​អូឡាំពិក»​ទាំងអស់​ ​ទៅ​យក​សំណាក ​រកមេរោគកូវីដ-១៩ នៅ​«រោងភាពយន្ត​សម្ដែង​វិចិត្រ​សិល្បៈ​ចេនឡា» ក្នុងទំនួលខុសត្រូវ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផ្សារនានានៅក្នុងប្រទេស។​ 

ការអំពាវនាវរបស់អាជ្ញាធរ​ឱ្យ«អាជីវករ​ផ្សារ​អូឡាំពិក​ទាំងអស់»ទៅយកសំណាករកមេរោគកូវីដ-១៩ នេះ ក្នុងគោលបំណង ដើម្បី​បញ្ជាក់​ថា ​ក្រុមអាជីវករនៅផ្សារអូឡាំពិក មិនមាន​វិជ្ជមាន​កូវីដ​-១៩​ នៅ​ពេល​ដែល​ផ្សារ​បេីក​ដំណើរ​ការ​ឡើង​វិញ​។ 

ជាមួយគ្នានេះ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ សង្ឃឹម​ថា ​បងប្អូន​អាជីវករ​ទាំង​អស់ នឹង​ចូលរួម​ទៅ​ពិនិត្យ​យក​សំណាករកមេរោគកូវីដ-១៩ នៅ«រោងភាពយន្តសម្តែងវិចិត្រសិល្បៈចេនឡា» ឱ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ នដែលខ្លួនកំពុងរស់នៅឱ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យ សម្រាប់ពិនិត្យយកសំណាក។ 

ផ្ទុយទៅវិញ ក្នុងករណីដែលអាជ្ញាធរ ពិនិត្យឃើញថា បងប្អូនក្រុម «អាជីវករណាមួយនៅផ្សារអូឡាំពិក» ខកខាន ឬគេចវេះមិនបានយកសំណាករកមេរោគកូវីដ-១៩ ហើយអាជ្ញាធរ ពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារអូឡាពិក ដែលមានផ្ទុកមេរោគវីដ-១៩នោះ នៅពេលដែលអាជ្ញាធរ បើកដំណើរការ«ផ្សារអូឡាំពិក» ឡើងវិញ អាជ្ញាធរ នឹងមិនអនុញ្ញាតបុគ្គលនោះ ឬក្រុមអាជីវករនោះ ប្រកបរបស់អាជីវកម្មលក់ដូរនៅក្នុងផ្សារឡើយ។ 

ដូចដែលបានបញ្ជាក់ខាងលើ រដ្ឋបាលខណ្ឌបឹងកេងកង សង្ឃឹមយ៉ាងមុតមាំថា «បងប្អូនអាជីវករទាំងអស់» នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូដ-១៩ គ្រប់ៗគ្នាដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកាចសាហារកូវីដ-១៩នេះ។

 
ប្រភព៖ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក​


Khcct banner

អត្ថបទទាក់ទង