Yearendyearend1140x150

អ្នកដែលពាក់ព័ន្ធនឹង«បេប៊ីវើលដ៍​ (Baby World)»សូមតាមដានសុខភាពរបស់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទីតាំង«បេប៊ីវើលដ៍»​ (Baby World) ដែលមានដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៤-៦៦ ផ្លូវលេខ៣១០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ថ្ងៃ។​ (ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)

ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៨ មេសា នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ បានចូលទៅទិញសម្ភារៈ នៅទីតាំង«បេប៊ីវើលដ៍»​ (Baby World) ដែលមានដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៤-៦៦ ផ្លូវលេខ៣១០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យបានកំណត់ ឬខលទៅលេខ ១១៥។

អាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តពាក់ម៉ាស់ពេលចេញក្រៅ​ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល  និងសូមអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់បានទៅ និងអ្នកមានទំនាក់ទំនងជាមួយបុគ្គលិកនៅ«បេប៊ីវើលដ៍»​ (Baby World) មានដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៤-៦៦ ផ្លូវលេខ៣១០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ «តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕​

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង