Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តក្រចេះណែនាំផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំ«១៤ថ្ងៃ»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានប្រកាសនូវសេចក្ដីណែនាំអំពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ អំឡុងពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩។ 

នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៃ«ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ» និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដូចជា៖ 

១- ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ-ស្រាគ្រប់ប្រភេទ)នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។ 

២- គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្រ្តខេត្ត ត្រូវផ្អាកជាបណ្តោះ អាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ។ 

៣- ប្រជាពលរដ្ឋត្រូវនៅតាមគេហដ្ឋានរៀងៗខ្លួនក្នុងគ្រួសារនីមួយៗ។ ការជួបជុំប្រមូលផ្តុំគ្នាច្រើន ពី គេហដ្ឋានមួយទៅគេហដ្ឋានមួយ ការពិសារគ្រឿងស្រីវឹង និងការចាក់បាសរាំកម្សាន្តតាមផ្ទះ ត្រូវហាមឃាត់ ជាដាច់ខាត។ 

៤- ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ត្រូវរៀបចំផែនការការពារ និងទប់ស្កាត់ការនូវការជួបជុំ លក់ដូរ និងការពិសារគ្រឿងស្រវឹង គ្រប់ប្រភេទ។ 

៥- គ្រប់អាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារម៉ាត អាជីវករ អ្នកលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ និង បងប្អូនប្រជាពលរដ្ឋមិនអនុវត្តតាមការណែនាំខាងលើ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មាន ការលើកលែងឡើយ។

ដូចដែលបានរៀបរាប់សេចក្តីណែនាំខាងលើនេះ រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត , រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ , គណៈកម្មការគ្រប់គ្រង , ម្ចាស់អាជីវកម្មគ្រប់ប្រភេទ , អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីណែនាំខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក៕ 


ពាក្យទាក់ទង: កូវីដ ក្រចេះ
Khcct banner

អត្ថបទទាក់ទង