Yearendyearend1140x150
Img 0571

ពលរដ្ឋនៅ«ខេត្តព្រៃវែង»ម្នាក់វ័យ ៣៥ឆ្នាំបានស្លាប់ដោយសារ«វីរុសកូវីដ-១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសានេះ បានប្រកាសដល់សាធារណៈជនទាំងអស់ឱ្យ បានដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យខេត្តព្រៃវែង អះអាងថា ពលរដ្ឋម្នាក់ជាបុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ ព្រឹកម៉ោង០៦ និង២០នាទី។

បើតាមរបាយការណ៍ដដែល អ្នកជំងឺខាងលើ បានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង ១ និង៥០នាទី ជាមួយនឹងស្ថានភាពឈឺបំពង់ក ក្តៅខ្លួន ហត់ខ្លាំង ក្រុមគ្រូពេទ្យ បានដាក់អ្នកជំងឺព្យាបាលនៅបន្ទប់ ដាច់ដោយឡែក និងត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលមាន«វិជ្ជមានកូវីដ-១៩»។ ដោយស្ថានភាពអ្នកជំងឺ មានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបាន ខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយអ្នកជំងឺបាន ហើយក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ព្រឹកម៉ោង០៦ និង២០នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសពផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង