Cct850x100 1
1800px x h300px kh

BREAKING៖ កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ១៧៨នាក់ និងជាសះស្បើយ ៣៨នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៨នាក់បន្ថែមទៀត ក្នុងនោះមាន ១៧៧នាក់ ដែលជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៣៨នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ១៧៨នាក់ខាងលើ ម្នាក់ជាពលករខ្មែរមកពីប្រទេសថៃ និងអ្នកជំងឺ ១៧៧នាក់ទៀត ជាករណីឆ្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ១៤៩នាក់ ហើយខេត្តស្វាយរៀង ០៣នាក់, ខេត្តព្រះសីហនុ ០៦នាក់ , ខេត្តសៀមរាប ០១នាក់ , ខេត្តកណ្ដាល ១៤នាក់ , ខេត្តត្បូងឃ្មុំ ០១នាក់ , ខេត្តកំពង់ស្ពឺ ០២នាក់ និង ខេត្តតាកែវ ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៨៧៤នាក់ ជាសះស្បើយចំនួន ២២៩០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥៤៤នាក់ ហើយករណីស្លាប់ ៣៥នាក់៕




Khcct banner

អត្ថបទទាក់ទង