Cct850x100 1
1800px x h300px kh

BREAKING៖ កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ១៥៧នាក់ និងជាសះស្បើយ ៧២នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៥៧នាក់បន្ថែមទៀត ក្នុងនោះមាន ១៥៦នាក់ ដែលជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៧២នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ១៥៧នាក់ខាងលើ មានម្នាក់ជាអ្នកដំណើរជនជាតិ«នីហ្សេរីយ៉ា»ចូលកម្ពុជា និង១៥៦នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ ដែលនៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ១៤១នាក់ ហើយខេត្តស្វាយរៀង ០៤នាក់, ខេត្តកោះកុង ០៨នាក់ , ខេត្តកណ្ដាល ០១នាក់ និង ខេត្តតាកែវ ០២នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤២៣៨នាក់ ជាសះស្បើយចំនួន ២១៥២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២០៥២នាក់ ហើយករណីស្លាប់ ២៩នាក់៕


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង