Cct850x100 1
1800px x h300px kh

ករណីទី២៦ស្លាប់ដោយសារជំងឺកូវីដចំពោះបុរសជនជាតិខ្មែរម្នាក់អាយុ៥៩ឆ្នាំ​

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ករណីស្លាប់មុនចូលមន្ទីរពេទ្យរបស់បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ជាក់ថា ករណីស្លាប់ទី២៦នេះ ករណីរបស់បុរសម្នាក់ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់បាត់បង់ជីរិតរួចហើយ មុនពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២១​ ព្រឹកម៉ោង១០ និង៥៥នាទី។

នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២១​ ព្រឹកម៉ោង១០ និង៥៥នាទី អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យ សពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផល វិជ្ជមានកូវីដ-១៩។ 

ដូច្នេះតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិត មុនពេលចូលដល់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ (Mourant entrant avec CoVID-19) ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀម កំជាទីបំផុតជាមួយក្រុមគ្រួសារសព។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤០៨១នាក់ ជាសះស្បើយចំនួន ២០៨០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៩៧០នាក់ ហើយករណីស្លាប់ ២៦នាក់៕


Khcct banner

អត្ថបទទាក់ទង