Yearendyearend1140x150

អាជ្ញាធរតម្រូវឱ្យអាជីវករក្នុង«ផ្សារអូរឬស្សី»ទាំងអស់ទៅតេស្តរកកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរនៅផ្សារអូរឬស្សីទាំងអស់គប្បីទៅធ្វើតេស្ដរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ក្រោយពីមានការរកឃើញអ្នកវិជ្ជមានកូវីដចំនួន០៦នាក់ មានប្រភពនៅក្នុងផ្សារនេះ។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩​ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរនៅក្នុងផ្សារអូរឬស្សីទាំងអស់គួរតែទៅតេស្តរកកូវីដ១៩ ព្រោះកាលពីពេលកន្លងទៅមានអ្នកជំងឺកូវីដ១៩ ចំនួន០៦នាក់ជាអ្នកលក់ដូរនៅក្នុងផ្សារនេះ។ 

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកទាំង០៦នាក់ដែលវិជ្ជមានកូវីដ១៩នោះ គឺជាក្រុមអាជីវករដែលជាអ្នកលក់ខោអាវ អ្នកលក់គ្រឿងទេស និងជាសន្តិសុខប្រចាំផ្សារ។ 

សូមជម្រាបជូនថា ផ្សារអូរឬស្សីបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល​មេរោគកូវីដ១៩ (COVID-19) ក្រោយមានអ្នកជំងឺកូវីដ១៩ សរុប ៦នាក់ មានប្រភពនៅក្នុងផ្សារអូរឫស្សីនេះ។ 

ទន្ទឹមនឹងនេះ ក្នុងពេលផ្អាកដំណើរការរដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារ សន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីករមិនឱ្យមានការបាត់បង់ និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង