Yearendyearend1140x150

អាជ្ញាធរបង្ហាញឈ្មោះជនជាតិវៀតណាម២នាក់ឆ្លងកូវីដ-១៩ធ្វើការនៅកាស៊ីណូ«បាវិត-ម៉ុកបាយ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ មេសានេះ បានបង្ហាញអត្តសញ្ញាណស្រ្តីជាជនជាតិវៀតណាមចំនួន០២នាក់ជាបុគ្គលិកនៃកាស៊ីណូ បារិត-ម៉ុកបាយ វិជ្ជមានកូវីដ១៩។ ស្ត្រីទាំងពីររូបនេះ ជាអ្នកវិជ្ជមានក្នុងចំណោមអ្នកវិជ្ជមានទាំង៧០នាក់នៅកាស៊ីណូខាងលើ ដោយរកឃើញវិជ្ជមានកូវីដ តាំងពីថ្ងៃទី២ និងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកមានរោគសញ្ញាសង្ស័យថា មានជំងឺកូវីដ-១៩ នៅកាស៊ីណូខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ ហើយក្រោយមកលទ្ធផលមានវិជ្ជមានកូវីដ-១៩ ចំនួន៧០នាក់ ដែលក្នុងនោះមានស្រ្តីជនជាតិវៀតណាម ២នាក់ ដែលម្នាក់ឈ្មោះថា PHIAN THI KIM LIEN អាយុ ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ DANG THI TUY DOUNG អាយុ ២១ឆ្នាំ។ អ្នកទាំងពីរ ធ្វើការជាបុគ្គលិកនៅកាស៊ីណូដែលបានបញ្ជាក់ខាងលើ។ ហើយបច្ចុប្បន្ននេះអ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។ 

នេះបើយោងតាមក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២ និងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ស្តីពីករណីមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន ៧០នាក់ ដែលធ្វើការ និងស្នាក់នៅ«កាស៊ីណូបាវិត-ម៉ុកបាយ» ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ហើយបច្ចុប្បន្ននេះអ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រុំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានធ្វើការបង្ហាញពីអត្តសញ្ញាណរបស់អ្នកវិជ្ជមានជំងឺកូវីដទាំង ៧០នាក់ជាបុគ្គលិកកាស៊ីណូ«បាវិត-ម៉ុកបាយ» ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានជាបន្តបន្ទាប់ រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានកំពុងស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត និងសូមអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល គិតចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ មេសា ឆ្នាំ២០២១ នេះ នៅខេត្តស្វាយរៀង មានអ្នកឆ្លងសរុបចំនួន ១០១នាក់ ក្នុងនោះមានជាតិជាតិខ្មែរ ៨៧នាក់ , ជនជាតិចិន ១១នាក់ និងជនជាតិរៀតណាម ០៣នាក់ ហើយជាសះស្បើយចំនួន ០២នាក់ ស្លាប់គ្មាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង