Cct850x100 1
1800px x h300px kh

រដ្ឋបាលខេត្តស្វាយរៀង​រកឃើញអ្នកជំងឺ០៩នាក់ឆ្លងពីជនជាតិចិនម្នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១មីនានេះ បានឱ្យដឹងថា អាជ្ញាធរបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់បន្ថែមទៀត ក្នុងនោះមាន៨នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិខ្មែរ ដែលបានឆ្លងពីបុគ្គលម្នាក់ជាបុរសជនជាតិចិនអាយុ ៣៤ឆ្នាំ ឈ្មោះ NI QINGWEI ជា«អ្នកត្រួតពិនិត្យបច្ចេកទេសសំណង់»នៅក្រុងបាវិត បានផ្ទុកកូវីដ១៩ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ 

ចំពោះប្រវត្តិនៃការឆ្លងនេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកពាក់ព័ន្ធផ្ទាល់ទាំងអស់ដែលធ្វើការនៅក្រុមហ៊ុន China Hui Shang Construction Trade Co.Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេស(SEZ)«តាយសេង» និងក្រុមហ៊ុន Evergrand Bicycle (Cambodia) Co.,Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) «មេនហាធេន» ស្ថិតនៅក្រុងបាវិត និងបុរសអ្នកបើកបររថយន្តឈ្នួលជនជាតិខ្មែរ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈ ចេញលទ្ធផលមានវិជ្ជមានកូវីដ-១៩។

អ្នកជំងឺដែលបានឆ្លងពីបុគ្គលម្នាក់ជាបុរសជនជាតិចិនអាយុ ៣៤ឆ្នាំ ឈ្មោះ NI QINGWEI មានចំនួនទាំង០៩នាក់ រួមមាន ១)​ បុរសឈ្មោះ Cheng Yebiao អាយុ ៥១ឆ្នាំ។ ២) បុរសឈ្មោះ Liu Zhongqun អាយុ ៥០ឆ្នាំ។ ៣) បុរសឈ្មោះ Cheng Wei អាយុ ៣៤ឆ្នាំ។ ៤) បុរសឈ្មោះ Li Min អាយុ ៥៨ឆ្នាំ។ ៥) បុរសឈ្មោះ Zheng Peng អាយុ ៣១ឆ្នាំ។ ៦) ស្តីឈ្មោះ Wang Xiwen អាយុ ៣១ឆ្នាំ។ ៧) បុរសឈ្មោះ Yang Ling អាយុ ៣៦ឆ្នាំ។ ៨) ស្ត្រីឈ្មោះ Zhon Fang អាយុ ៣១ឆ្នាំ និងបុគ្គលឆ្លងកូវីដទី៩ គឺបុរសជនជាតិខ្មែរ ជាអ្នកបើកបររថយន្តឈ្នួល ឈ្មោះ អេង តុលា អាយុ៣៧ឆ្នាំ រស់នៅភូមិបឹងអណ្ដែង ឃុំតាសូស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ អ្នកដែលមានវិជ្ជមានកូវីដខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅ«មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រុំ» ខេត្តស្វាយរៀង ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង កំពុងស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត និង អំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ គិតចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្តទៀត៕​


Khcct banner

អត្ថបទទាក់ទង