Yearendyearend1140x150

អាជ្ញាធររកឃើញអ្នកពាក់ព័ន្ធបុរសឆ្លងកូវីដម្នាក់សរុប«១០៥នាក់»នៅក្រុងស្វាយរៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងប្រជាជនទូទៅ ឱ្យបានដឹងថា នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ បុរសជនជាតិខ្មែរម្នាក់ វ័យ៣៩ឆ្នាំ បម្រើការងារនៅក្រុងស្វាយរៀង ផ្ទុកវិជ្ជមានកូវីដ-១៩។ ក្រោយមក ក្រុមការងារបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសរូបនោះ សរុបមានចំនួន ១០៥នាក់ (អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ និងប្រយោល ៦១នាក់)។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសជនជាតិខ្មែរដែលវិជ្ជមានកូវីដ មានឈ្មោះ សរ សុដានី អាយុ ៣៩ឆ្នាំ បានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិនដែលមានវិជ្ជមានជំងកូវីជ-១៩ ចំនួន ២នាក់ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ ហើយក៏លទ្ធផលវិជ្ជមានកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១។

ដោយឡែក ក្រុមការងារដែលពាក់ព័ន្ធ បានចុះធ្វើការស្រាវជ្រាវ រកឃើញអ្នកពាក់ព័ន្ធនឹងបុគ្គលឈ្មោះ សរ សុដានី ដោយផ្ទាល់ និងប្រយោល សរុបមានចំនួន ១០៥នាក់ (ស្រី ២៩នាក់) ក្នុងនោះមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ៤៤នាក់ បានយកវត្ថុ វិភាគសំណាក បានចំនួន០៦នាក់ នៅសល់៣៨នាក់ទៀត រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ដោយត្រូវបានដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលដែលបានកំណត់ រយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយបុគ្គលឈ្មោះ សរ សុដានី ចំនួន ៦១នាក់ផ្សេងទៀត ធ្វើចត្តាឡីស័កនៅតាមផ្ទះ រង់ចាំមើលស្ថានភាពសុខភាព។

សូមបញ្ជាក់ថា អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ សូមបានធ្វើការអំពាវនាវដល់អ្នកដែលដឹងថា ខ្លួនបានជាប់ពាក់ព័ន្ធ បានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១មក ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់ វិធានការបន្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូដ-១៩ «៣ការពារ ៣កុំ»៕

នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ បុរសជនជាតិខ្មែរម្នាក់ វ័យ៣៩ឆ្នាំ បម្រើការងារនៅក្រុងស្វាយរៀង ផ្ទុកវិជ្ជមានកូវីដ-១៩។ ក្រោយមក ក្រុមការងារបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសរូបនោះ សរុបមានចំនួន ១០៥នាក់ (អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ និងប្រយោល ៦១នាក់)។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ស្វាយរៀង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង