Yearendyearend1140x150

អាជ្ញាធរខេត្តកំពង់ចាមប្រកាសបិទការចេញ-ចូលនៅភូមិមួយស្រុកស្ទឹងត្រង់ដែលពាក់ព័ន្ធ«ព្រឹត្តិការណ៍២០កុម្ភៈ»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ នៅថ្ងៃទី៣០ មីនា ២០២១ នេះ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដចំនួន២នាក់ ដែលពាក់ព័ន្ធ«ព្រឹត្តិការណ៍២០កុម្ភៈ»  ដែលមានអាសយដ្ឋាននៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទការចេញ-ចូលនៅទីតាំងនោះតែម្ដង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ដល់ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល ឱ្យចៀសផុតពីជំងឺមួយនេះ។ 

បើយោងតាមប្រកាសព័ត៌មានរដ្ឋបាលខេត្ត បានបញ្ជាក់ថា ភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាទីតាំងជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដចំនួន០២នាក់ខាងលើនេះ រួមមាន៖ អ្នកជំងឺទី១ ឈ្មោះ ស៊ី សុខលាង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ និងអ្នកជំងឺទី២៖ ឈ្មោះ សិន ហេង ភេទស្រី អាយុ៧៥ឆ្នាំនៅ ភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោយពីក្រុមគ្រូពេទ្យ បានបញ្ជូនអ្នកជំងឺកូវីដទាំងពីរខាងលើនោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម  និងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺ ហើយក៏បានរកឃើញអ្នកប៉ះពាល់បឋមនឹងអ្នកទាំងពីរ គឺ អ្នកទី១៖ ឈ្មោះម្រេច វ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ (ត្រូវជាប្តីឈ្មោះ ស៊ី សុខលាង) រស់នៅភូមិអូររុន ឃុំ ខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ អ្នកទី២៖ ឈ្មោះ វ៉ា ប៊ុនណារី ភេទស្រី អាយុ១៦ឆ្នាំ (ត្រូវជាកូនឈ្មោះ ម៉ី សុខលាង) រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ អ្នកទី៣៖ ឈ្មោះ វ៉ា ប៊ុនណារិទ្ធ ភេទប្រុស អាយុ១១ឆ្នាំ (ត្រូវជាកូនឈ្មោះ ម៉ី សុខលាង) នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ និងអ្នកទី៤៖ ឈ្មោះ ភា ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ (អ្នកលក់បន្លែ) នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ហេតុនេះ រដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូល ជាបណ្តោះអាសន្ន នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍២០កុម្ភៈ» ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងឡើងវិញ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង