Cct850x100 1
1800px x h300px kh

បុរសម្នាក់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ មិនមែនជំងឺកូវីដ-១៩នោះទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ព័ត៌មានរបស់មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិខ្មែរម្នាក់ជាអ្នកជំងឺកូវីដ មានអាយុ ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត មិនមែនដោយសារកូវីដ តែដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទី។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២៩មីនានេះ។ 

បើតាមការស្រាយបញ្ជាក់ពីមណ្ឌលសុខភាពចាក់អង្រែ ពីអាសយដ្ឋានបច្ចុប្បន្នរបស់បុរសបានទទួលមរណកាលខាងលើ គឺនៅផ្ទះលេខ ៣B ឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដំបូងឡើយ អ្នកជំងឺខាងលើ ត្រូវបានយកសំណាក និងចេញលទ្ធផលឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ ហើយត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល។ ក្នុងរយៈពេលព្យាបាលចំនួន ០៨ថ្ងៃកន្លងមក អ្នកជំងឺនេះ មិនមានរោគសញ្ញាអ្វីឡើយ ដែលបង្ហាញពីការវិវត្តន៍ទាក់ទងនឹងជំងឺកូវីដ-១៩ គួរឱ្យកត់សំគាល់ឡើយ។

រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០និង៣០នាទីយប់ ទើបអ្នកជំងឺមានចេញរោគសញ្ញាឈឺចុកក្នុងទ្រូងខ្លាំងភ្លាមៗ ដែលក្រុមគ្រូពេទ្យបានទៅពិនិត្យមើលភ្លាមៗ តែមួយសន្ទុះក្រោយមក អ្នកជំងឺបានបាត់បង់ស្មារតី។ ទោះជាក្រុមគ្រូពេទ្យបាន ព្យាយាមសង្គ្រោះតាមបច្ចេកទេស ដោយធ្វើចលនាបេះដូង និងការប្រើប្រាស់ថ្នាំជំនួយបេះដូងទៅតាមបច្ចេកទេស ប៉ុន្តែនៅ តែមិនអាចជួយសង្គ្រោះបាន ហើយអ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ទៅ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺមានផ្ទុកវីរុសកូដ-១៩ អាយុ ៣៩ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ  មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។

ក្រសួងសុខាភិបាលកម្ពុជា ក្រុមគ្រូពេទ្យ និងប្រជាជនទាំងឡាយ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសពផង៕ 


Khcct banner

អត្ថបទទាក់ទង