Cct850x100 1
1800px x h300px kh

មន្ត្រីនគរបាលខេត្តត្បូងឃ្មុំចំនួន៣នាក់វិជ្ជមានវីរុសកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី២៨ មីនានេះ បានឱ្យដឹងថា ក្នុងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាជនជាតិខ្មែរចំនួន ០៣នាក់បន្ថែមទៀត មានមុខងារជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្នុងនោះបុគ្គលទី១ ជាបុរស អាយុ ៣១ឆ្នាំ រស់នៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ, បុគ្គលទី២ ជាស្ត្រី អាយុ២០ឆ្នាំ រស់នៅភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងបុគ្គលទី៣ ជាស្ត្រី អាយុ ២៧ឆ្នាំ រស់នៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង