Cct850x100 1
1800px x h300px kh

អាជ្ញាធរថៃប្រមូលទិញស្លឹកឈើងាប់ពីប្រជាជនដើម្បីបញ្ជៀសភ្លើងឆេះព្រៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព The nation Thailand 


ថៃ៖អាជ្ញាធរឈៀងម៉ៃ នៃប្រទេសថៃ បានកំពុងប្រមូលទិញស្លឹកស្ងួតពីអ្នកភូមិក្នុងវិធានការណ៍ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃនិងការបំពុលបរិស្ថានដែលបណ្តាលមកពីអ្នកស្រុកដុតបន្លែដែលងាប់នៅក្នុងខេត្តនេះ។

ឆ្លើយតបនិងបញ្ជៀសបញ្ហាភ្លើងឆេះព្រៃ ការិយាល័យធនធានធម្មជាតិនិងបរិស្ថានក្នុងតំបន់បានដាក់ចេញនូវគម្រោងមួយនៅក្នុងភូមិចំនួន៣៤ដែលអនុញ្ញាតឱ្យប្រជាជនលក់ស្លឹកឈើ និងកាកសំណល់កសិកម្មពីព្រៃឈើនិងកសិដ្ឋាន។

បើតាមអាជ្ញាធរបានបន្ថែមទៀតថា គោលការណ៍ដែលបានដាក់ចេញនេះ គឺចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមីនា និងបានប្រមូលស្លឹកឈើងាប់ចំនួន ១៦,៦៩ តោនគិតត្រឹមថ្ងៃពុធ និងកំពុងកំណត់គោលដៅសរុបប្រមាណ ៥០ លានតោនបន្ថែមទៀត។

ការប្រមូលទិញស្លឹកឈើនេះ គឺដោយសារតែភ្លើងឆេះព្រៃមួយចំនួនកើតឡើងដោយធម្មជាតិ ប៉ុន្តែភាគច្រើនគឺបង្កឡើងដោយអ្នកប្រមាញ់សត្វព្រៃ ដែលជក់បារីហើយបោះបារីចោលផ្ដេសផ្ដាស។ ដោយឡែក ឱ្យតែដល់រដូវរំហើយប្រចាំឆ្នាំនៅទូទាំងខេត្តភាគខាងជើងនៃប្រទេសថៃគឺមានអ័ព្ទពុលកម្រិត PM២.5 ដែលនាំមកនូវបញ្ហាផ្លូវដង្ហើមដល់អ្នកស្រុក។

សូមជម្រាបជូនថា ខេត្តឈៀងម៉ៃក្នុងប្រទេសថៃ បានជាប់ចំណាត់ថ្នាក់កំពូលជាតំបន់នៃការបំពុលបរិយាកាសក្នុងពិភពលោកក្នុងខែនេះ ដោយសារវាលស្មៅនិងព្រៃបានហ៊ុព័ទ្ធខេត្តនេះដោយមានអ័ព្ទពុល។

Khcct banner

អត្ថបទទាក់ទង