Yearendyearend1140x150

ស្ត្រីឆ្លងកូវីដម្នាក់វ័យ៧២ឆ្នាំនៅខណ្ឌឬស្សីកែវបានស្លាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ស្រី្តជាអ្នកជំងឺកូវីដម្នាក់ អាយុ៧២ឆ្នាំ ឈ្មោះ ហូ ហួយ រស់នៅខណ្ឌឬស្សីកែវបានទទួលមរណកាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១ និង៤៤នាទីរសៀលនេះ។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់បណ្តាញព័ត៌មាន Fresh News ។

លោកស្រី បានបន្តថា ស្រ្តីវ័យ៧២ឆ្នាំខាងលើនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ កាលពីម្សិលមិញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ តែដោយមានជំងឺរលាកសួតសងខាងធ្ងន់ធ្ងរនិង ខ្សោយសួតស្រួចស្រាវ ក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះបន្ទាន់ នៅថ្ងៃទី២៧ ខែមីនានេះវេលាម៉ោង១១ និង២៦នាទីព្រឹក តែដោយសារក្រុមគ្រូពេទ្យប្រឹងប្រែងជួយសង្រ្គោះដែរ តែមិនអាចជួយសង្គ្រោះបាន ហើយស្រ្តីវ័យ៧២ឆ្នាំខាងលើ ក៏បានទទួលមរណកាលនៅថ្ងៃទី២៧ ខែមីនា ​ឆ្នាំ ២០២១ វេលាម៉ោង១ និង៤៤រសៀលនេះ។ នេះគ្រាន់ជាព័ត៌មានបឋម ដោយឡែក ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មាននេះនៅពេលបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង