Cct850x100 1
1800px x h300px kh

រកឃើញករណីវិជ្ជមានកូវីដ-១៩ចូលដល់«គ្លីនិកអប្សរាភ្នំពេញ»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅយប់ថ្ងៃទី២៦ មីនា ២០២១នេះ បានឱ្យដឹងថា គ្លីនិកអប្សរាភ្នំពេញ  បានរកឃើញករណីវិជ្ជមានកូវីដ១៩ បានចូលទៅទីតាំងនៅផ្ទះលេខ៣៩ ផ្លូវ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ចន្លោះម៉ោង៤ល្ងាច នៅម៉ោង៥:៣០នាទីល្ងាច នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ 

យោងតាមសេចក្ដីជូនដំណឹងដដែល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ មានរោគសញ្ញាដូចជា៖គ្រុនក្តៅ ក្អកកណ្តាស់ ឈឺបំពង់កឬដកដង្ហើមខ្លីៗ និងធ្លាប់ចូលទៅគ្លីនិកស្សារភ្នំពេញចន្លោះម៉ោង៤ល្ងាចទៅម៉ោង៥:៣០នាទីល្ងាចនៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែមីនា ឬប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកគ្លីនិកខាងលើ សូមទៅធ្វើតេស្តសុខភាពរកកូវីដ នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែ ឬមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ និងពាក់ម៉ាស់ជាប្រចាំ ។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ ឬទៅទីកន្លែង និងពេលវេលាដែលបានបញ្ជាក់ប្រាប់ខាងលើនេះ៕ 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង