Yearendyearend1140x150

អ្នកដែលពាក់ព័ន្ធនឹង«បន្ទប់ពិគ្រោះព្យាបាល"សាន ភីរ៉ូ"»ឬស្សីកែវ គួរទៅធ្វើតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ និងធ្លាប់ទៅទទួលសេវា ឬធ្វើការនៅទីតាំង «បន្ទប់ពិគ្រោះព្យាបាល"សាន ភីរ៉ូ"» ឬស្សីកែវ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១​ តទៅ គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ១៩ជាបន្ទាន់ ព្រោះជាទីតាំងដែលបានអាជ្ញាធររកឃើញមានករណីវិជ្ជមានកូវីដ-១៩ គឺស្ថិតនៅទល់មុខស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខផ្សារឆេកូ (ផ្សារគីឡូម៉ែត្រលេខ៦) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ«បន្ទប់ពិគ្រោះព្យាបាល"សាន ភីរ៉ូ"»ឬស្សីកែវ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១​ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ​ប្រសិនបើមានអាការៈមិនស្រួលខ្លួន។ 

ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។ 


គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ  បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕ 

 ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ និងធ្លាប់ទៅទទួលសេវា ឬធ្វើការនៅទីតាំង «បន្ទប់ពិគ្រោះព្យាបាល"សាន ភីរ៉ូ"» ឬស្សីកែវ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១​ តទៅ គួរទៅធ្វើតេស្តរកកូវីដ 
(រូបភាពដោយ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង