Yearendyearend1140x150
Img 0571

លោកជំទាវ ឱ វណ្ណឌីន៖អ្នកជំងឺកូវីដ១៩ មួយចំនួនទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ក្រុមការងារក្រសួងសុខាភិបាលមកយកអ្នកជំងឺកូវីដ១៩ (រូបតំណាង) 

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថាមានអ្នកជំងឺកំពុងសម្រាកព្យាបាលកូវីដ១៩មួយចំនួនផ្សេងទៀត ដែលកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ និងអាចវិត្តន៍ទៅរកការបាត់បង់ជីវិតគ្រប់ពេល។ 

បើតាមប្រសាសន៍របស់លោកជំទាវឱ វណ្ណឌីន បានជម្រាបជូនថាមកទល់ពេលនេះ កម្ពុជានៅមានអ្នកជំងឺកូវីដ១៩មួយចំនួនផ្សេងទៀតដែលកំពុងស្ថិតក្នុងស្ថានភាពពិបាក ឬអាចនិយាយបានថាអាចគ្រោះថ្នាក់ដល់អាយុជីវិត។ 

លោកជំទាវបានបន្ថែមទៀតថា អ្នកជំងឺទាំងនោះអាចវិវត្តន៍ទៅរកសេចក្ដីស្លាប់គ្រប់ពេលវេលា ព្រោះអ្នកទាំងនោះមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរពិបាកដូចៗគ្នា.

ខណៈពេលនេះដែរ ក្រុមគ្រូពេទ្យបានស្វះស្វែងជួយសង្រ្គោះ ហើយនឹងរង់ចាំមើលលទ្ធផលថានឹងមានរឿងអ្វីកើតឡើង បើមានអ្វីកើតឡើងក្រសួងសុខាភិបាលនឹងជូនដំណឹងតាមក្រោយទៀត។ 

សូមជម្រាបជូនថា មកទល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺស្លាប់ដោយសារតែជំងឺកូវីដ១៩ ចំនួន០៣នាក់ហើយ និងមានអ្នកឆ្លងសរុបចំនួន ១៥៧៨ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៩១៧ នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៦៥៨នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង