Cct850x100 1
1800px x h300px kh

ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនជាតិចិន៦នាក់ លួចដើរផ្ដេសផ្ដាសក្នុងទឹកដីស្រុកបរសេដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ជនជាតិចិនទាំង០៦នាក់ ដែលអាជ្ញាធរឃាត់ខ្លួន(រូបភាព រដ្ឋបាលស្រុកបរសេដ្ឋ)

ភ្នំពេញ៖ រដ្ឋបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនជាតិចិនចំនួន០៦នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុចឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន អាជ្ញាធរបានឃាត់ខ្លួន រួចប្រគល់ឱ្យមន្ទីរសុខាភិបាលយកសំណាក និងធ្វើចត្តាឡីស័ក។

អាជ្ញាធរស្រុកបរសេដ្ឋ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ហើយត្រូវបានប្រជាការពារឃើញនិងរាយការណ៍។

ខណៈពេលនេះ កម្លាំងរបស់ខេត្តបានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុក។ ចំណែកឯមន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។

ជាមួយគ្នានេះដែរ អាជ្ញាធរ បានអំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់ សង្គម ដល់ប្រទេស ដល់គ្រួសារ និង ដល់ខ្លួនឯង នៅក្នុងកាលទេសៈនេះ ដោយរួមគ្នាគោរពតាមការស្នើសុំរបស់ថ្នាក់ដឹងនាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

Khcct banner

អត្ថបទទាក់ទង