Cct850x100 1
1800px x h300px kh

ស្ត្រីជនជាតិចិនម្នាក់ដែលផ្ទុកកូវីដ-១៩នៅកម្ពុជាត្រូវបានវះកាត់សំរាលកូន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ស្រ្តីជាជនជាតិចិនម្នាក់ដែលកំពុងផ្ទុកនូវវីរុសកូវីដ-១៩ នៅថ្ងៃទី ១៩ មីនានេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃប្រទេសកម្ពុជា ធ្វើការវះកាត់សំរាលកូនដោយជោគជ័យបានកូនប្រុស​ ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ​។នេះបើយោងតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

បើតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​(TYDA) ប្រឆាំងកូវីត- ១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ នៅថ្ងៃទី១៩​ ខែ​មីនា​ ឆ្នាំ​ ២០២១ វេលាម៉ោង ១៥:៣០ នាទី​ បានធ្វេីការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជា​ជនជាតិចិន​ ដោយជោគជ័យបានកូនប្រុស​ ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ​។ ស្រ្តីមានផ្ទៃពោះបានដាក់ចូលអោយសំរាកពេទ្យតាំងពីថ្ងៃ២៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ គាត់ត្រូវបានធ្វេីការតាមដានសុខភាពទាំងម្តាយនិងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងឆ្មបនៅផ្នែកសម្ភពក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។


Khcct banner

អត្ថបទទាក់ទង