Cct850x100 1
1800px x h300px kh

AstraZeneca ប្រកាសពីភាពជោគជ័យការរួមបញ្ជូលគ្នានៃវ៉ាក់សាំង ដើម្បីព្យាបាលកូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
វ៉ាក់សាំង AstraZeneca

អង់គ្លេស៖ក្រុមហ៊ុន AstraZeneca (AZN.L) បានប្រកាសពីភាពជោគជ័យក្នុងជួយកាត់បន្ថយហានិភ័យនៃសភាពធ្ងន់ធ្ងរ ឬករណីស្លាប់នៅក្នុងការសិក្សាដំណាក់កាលចុងក្រោយនេះ។ថ្នាំដែលជាការច្របាច់បញ្ចូលគ្នានៃអង់ទីករពីរដែលមានឈ្មោះថា AZD7442 មានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ -១៩ ធ្ងន់ធ្ងរឬស្លាប់ ៥០% ចំពោះអ្នកជំងឺដែលមិនបានចូលមន្ទីរពេទ្យដែលមានរោគសញ្ញារយៈពេល ៧ ថ្ងៃឬតិចជាងនេះដែលជាគោលដៅសំខាន់នៃការស្រាវជ្រាវ។

បើតាមការចុះផ្សាយរបស់ការសែតរ៉យទ័រ បានឱ្យដឹងថា ការព្យាបាលដោយថ្នាំរបស់ក្រុមហ៊ុន AstraZeneca តាមរយៈការចាក់វ៉ាក់សាំងគឺជាវិធីដំបូងដែលបង្ហាញពីការការពារ និងជាការព្យាបាលជំងឺកូវីដ ១៩ បន្ទាប់ពីការសាកល្បងជាច្រើនដង។

លោក Hugh Montgomery ប្រធានផ្នែកស៊ើបអង្កេតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « លទ្ធផលវិជ្ជមានទាំងនេះបង្ហាញថាការចាក់បញ្ចូលគ្នារវាង AZD7442 អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ» ។

ក្រុមហ៊ុន AstraZeneca គឺជាក្រុមហ៊ុនដែលផលិតវ៉ាក់សាំងការពារកូវីដ -១៩ ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក បានស្នើសុំនិយ័តករអាមេរិកកាលពីសប្តាហ៍មុន ដើម្បីផ្តល់ការអនុញ្ញាតឱ្យប្រើក្នុងគ្រាអាសន្នសម្រាប់វ៉ាក់សាំងប្រភេទថ្មីដែលទើបតេស្តបានជោគជ័យឈ្មោះ AZD7442 ។

ក្រុមហ៊ុន AstraZeneca កំពុងបញ្ជូនទិន្នន័យពីការសិក្សាផ្សេងៗរបស់វ៉ាក់សាំងប្រភេទ AZD7442 ទៅឱ្យនិយ័តករសុខភាពពិភពលោក។

យ៉ាងណាមិញ វ៉ាក់សាំងប្រភេទ AZD7442 មានអង្គបដិប្រាណដែលផលិតដោយមន្ទីរពិសោធន៍ត្រូវបានរចនាឡើងដើម្បីទ្រទ្រង់រាងកាយអស់រយៈពេលជាច្រើនខែដើម្បីប្រឆាំងក្នុងករណីមានការឆ្លងមេរោគផ្ទុយទៅវិញវ៉ាក់សាំងមួយពឹងផ្អែកលើប្រព័ន្ធភាពស៊ាំដែលនៅដដែល ដើម្បីបង្កើតអង្គបដិបក្សគោលដៅ និងកោសិកាប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៕

Khcct banner

អត្ថបទទាក់ទង