Yearendyearend1140x150

ចិន២នាក់«រងការពិន័យចំនួន៥លានរៀល»ក្រោយចែកចាយវ៉ាក់សាំងគ្មានប្រភព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ជនជាតិចិនពីរនាក់ ដែលបានចែកចាយវ៉ាក់សាំងគ្មានប្រភព។ 

ភ្នំពេញ៖ជនជាតិចិនចំនួន២នាក់ បានរងការពិន័យអន្តរការណ៍ចំនួន៥លានរៀល ពីបទចែកចាយវ៉ាក់សាំងគ្មានប្រភព គ្មានច្បាប់អនុញ្ញាត និងការចុះបញ្ជីកាត្រឹមត្រូវពីក្រសួងសុខាភិបាល។

លោក វ៉ៃ ភីរម្យ អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានប្រាប់ស៊ីស៊ីថាមស៍ថា ជនជាតិចិន ដែលបានចែកចាយវ៉ាក់សាំងដែលគ្មានប្រភពនោះ គឺត្រូវបានទទួលការផាកពិន័យអន្តរការណ៍ យោងទៅតាមមាត្រា១០ថ្មី ចំនួន៥លានរៀល។លោកថា បន្ទាប់ពីសារភាពទោសកំហុស និងព្រមបង់ប្រាក់ពិន័យរួច ខាងសមត្ថកិច្ចក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

បើតាមលោក វ៉ៃ ភីរម្យ អាជ្ញាធរបានរកឃើញថា វ៉ាក់សាំងដែលជនជាតិចិនទាំង២នាក់នាំចូលក្នុងខេត្តកោះកុង ជាប្រភេទ វ៉ាក់សាំងស៊ីណូវ៉ាក់ គ្មានលេខបញ្ញីការពីក្រសួងសុខាភិបាល ហើយអាជ្ញាធរបាន ដកហូតទុក។លោកថា ការបំពានរបស់ជនជាតិចិនខាងលើ គ្រាន់តែជាការចែកចាយ ហើយក្នុងច្បាប់ដែលបានចែងក្នុងមាត្រា១០ថ្មី គ្រាន់តែស្ថិតនៅក្នុងពិន័យអន្តរការណ៍ប៉ុណ្ណោះ។ ដូច្នេះបន្ទាប់ពីជនជាតិចិនបានបង់ប្រាក់ចំពោះការពិន័យរួចរាល់ហើយ ពួកគេមានសិទ្ធិសេរីភាពនិងអាច ត្រឡប់ទៅផ្ទះវិញបាន។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា ចំពោះករណីនេះមិនចប់នោះទេ ក្រុមការងារកំពុងតែធ្វើការស្រាវជ្រាវរកជនដែលពាក់ព័ន្ធបន្ថែមទៀតនៅភ្នំពេញ ចំពោះការចែកចាយវ៉ាក់សាំងដែលគ្មានការចុះបញ្ជីត្រឹមត្រូវមកទទួលទោសតាមផ្លូវច្បាប់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង