Yearendyearend1140x150

គ្រូពេទ្យកងទ័ព៣០០នាក់ទៀត ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍២០ កុម្ភៈ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង ក្រុមគ្រូពេទ្យស្មគ្រចិត្ត កំពុងយកសំណាក (រូបភាព  ផេកគ្រូពេទ្យស្មគ្រចិត្ត យុវជនសម្ដេច តេជោ) 

ភ្នំពេញ៖ ក្រុមគ្រូពេទ្យជាកងកម្លាំងកងទ័ពជើងគោកចំនួន៣០០នាក់ រួមមានក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ដែលបែងចែកជា៣០ក្រុម នឹងត្រៀមសម្រាប់ចេញជួយក្រុមគ្រូពេទ្យស៊ីវិល  ខណៈចំនួននៃអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈកាន់តែកើនឡើង។

តាមរយៈសារសម្លេងបន្ទាន់មួយរបស់សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នាយប់នេះបានឱ្យដឹងថា សម្ដេចបានបញ្ជាឱ្យត្រៀមក្រុមគ្រូពេទ្យរបស់កងទ័ពជើងគោកចំនួន៣០០នាក់ បែងចែកជា៣០ក្រុម ក្នុងការចំណាត់ការបន្ទាន់នាព្រឹត្តិការណ៍ ២០ កុម្ភៈនេះ។

ក្នុងសារសម្លេងដដែលបានបញ្ជាក់ទៀតថា សម្ដេចក៏បានបញ្ជារឱ្យក្រសួងពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុងភ្នំពេញ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសម្ដេចសេនាពិជ័យ ទៀ បាញ់ ត្រៀមរៀបចំទីតាំងចំនួន២ទៀត ដោយយកសណ្ឋាគារសម្រាប់ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។

បន្ថែមជាងនេះទៅទៀត ក្រុមគ្រូពេទ្យទាំង៣០០នាក់នោះ នឹងទទួលបានការបង្ហាត់ និងទទួលបានសម្ភារៈបរិក្ខា ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំំងកូវីដ១៩នេះ ពីក្រសួងសុខាភិបាលផ្ទាល់។ ដោយឡែក ក្រុមគ្រូពេទ្យទាំង៣០ក្រុម នឹងទទួលប្រាក់ឧបត្ថម្ភ ដែលនឹងរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្មើគ្នានិងក្រុមគ្រូពេទ្យស៊ីវិលដែរ។

សូមជម្រាបជូនថា ការត្រៀមក្រុមគ្រូពេទ្យបន្ថែមនេះ ក៏ដោយសារតែចំនួននៃការឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មានការកើនឡើង ពិសេសគឺដើម្បីជួយរំលែកការងារដល់ក្រុមគ្រូពេទ្យស៊ីវិល ដែលបាននឿយហត់ និងមមាញឹកជាមួយការងារដ៏សកម្មកន្លងមក ទាំងការងារពាក់ព័ន្ធកូវីដ១៩ និងជាមួយអ្នកជំងឺទូទៅ។




ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ គ្រូពេទ្យ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង