Yearendyearend1140x150

ភ្ញៀវទេសចរលើនាវាក្នុងខេត្តកំពង់ចាមត្រូវបានអនុញ្ញាតឲ្យឡើងគោក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ជស្ស
/

កំពង់ចាម៖ភ្ញៀវទេសចរចំនួន ៥៨នាក់ ដែលស្នាក់នៅលើនាវា Viking Cruise Journey មកសំចតនៅទន្លេមេគង្គក្រុងកំពង់ចាម ត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឱ្យឡើងគោកដើម្បីមកស្នាក់នៅសណ្ឋាគារ បន្ទាប់ពីពួកគេត្រួតពិនិត្យថា គ្មាននរណាម្នាក់ផ្ទុកនូវជម្ងឺ Covid-19។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា គិតមកដល់ពេលនេះ ក្រុមការងារអជ្ញាធរមានសមត្ថកិច្ចខេត្ត បានចុះត្រួតពិនិត្យភ្ញៀវទេសចររួចរាស់ហើយ ទើបសម្រេចបញ្ចូនឱ្យមកស្នាក់នៅសណ្ឋាគារ។

បើតាមលោក អ៊ុន ចាន់ដា ទោះបីជាមានការត្រួតពិនិត្យបញ្ជាក់ថា ភ្ញៀវទេសចរចំនួន ៥៨នាក់នោះ គ្មានផ្ទុកជំងឺCovid-19 ក៏ដោយ ក៏ខាងអជ្ញាធរក្រុងកំពង់ចាមនៅតែសហការជាមួយមន្ទីរសុខាភិបាលខេត្តបន្តសកម្មភាពក្នុងការតាមដានត្រួតពិនិត្យតាមដានសុខភាពពួកគេជាប្រចាំ។

ក្នុងការស្នាក់នៅនេះ ភ្ញៀវទេសចរចំនួន៥៨នាក់ ទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា រួមមាន អាហារក្នុងមួយថ្ងៃបីពេល សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈពេទ្យដើម្បីតាមដានសុខភាពផ្ទាល់ខ្លួន ព្រមទាំងផ្តល់នូវស៊ីមកាតម្នាក់មួយសម្រាប់ទំនាក់ទំងជាមួយមន្ត្រីសុខាភិបាល ដែលនៅប្រចាំការមើលថែទាំពួកគាត់។

គួរបញ្ជាក់ថា ភ្ញៀវទេសចរ និងអ្នកបម្រើការនៅលើនាវា Viking Cruise Journey ចំនួនសរុបទាំងអស់៦៤នាក់ ត្រូវបានរកឃើញថាមានផ្ទុកនូវជម្ងឺ Covid-19 ចំនួន៣ករណី។ ក្នុងនោះមាន ស្រ្តីពិការជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំ បុរសជនជាតិអង់គ្លេសអាយុ ៧៣ឆ្នាំ(ជាស្វាមី) និងស្ត្រីជនជាតិអង់គ្លេសអាយុ ៦៩ឆ្នាំ(ជាភរិយា)។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: នាវា កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង