Yearendyearend1140x150

តំបន់ធម្មជាតិទួលព័ន្ធតាឡី-បឹងស្នេហ៍ នឹងដាក់ជាតំបន់ការពារធម្មជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សត្វស្លាបនៅតំបន់ទួលព័ន្ធតាឡី (រូបភាព ក្រសួងបរិស្ថាន) 

ព្រៃវែង៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់តំបន់ទួលព័ន្ធតាឡី-បឹងស្នេហ៍ បង្កើតជាតំបន់ការពារធម្មជាតិ ដោយយោងតាអនុក្រឹត្យរបសរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ 

តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងភូមិកំពង់ស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលស្គាល់ថា«ទួលព័ន្ធតាឡី-បឹងស្នេហ៍» ត្រូវបានរដ្ឋាភិបាលសម្រេចអនុញ្ញាតជាតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះ។

បន្ថែមពីនេះ  ក្រសួងបានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ ដែលជាតំបន់មានសក្តានុពលខ្ពស់ទាំងផ្នែកសង្គម វប្បធម៌ និងការអភិរក្ស ជាតំបន់ការពារធម្មជាតិ។ 

សត្វស្លាបនៅតំបន់ទួលព័ន្ធតាឡី (រូបភាព ក្រសួងបរិស្ថាន) 

សូមជម្រាបជូនថា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិយ៉ាងសម្បូរបែបដែលគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានដូចជា៖ ជាបឹងមានទឹកជាអចិន្ត្រៃយ៍ទាំងនៅក្នុងរដូវប្រាំងនិងរដូវវស្សាដែលផ្តល់នូវ ប្រភពទឹកស្រោចស្រព្វដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។មានអន្លុងត្រីសំខាន់ៗដែលជាទីជម្រករស់នៅនិងបន្តពូជរបស់ត្រីជាច្រើនប្រភេទ និងជាកន្លែងនេសាទដ៏សំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញតំបន់។

ជាងនេះទៅទៀត តំបន់នេះ ជាកន្លែងសម្រាកកំសាន្តនិងជាបឹងប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់ជំនឿមានព្រលឹងអរូបិយ «អ្នកតាព័ន្ធតាឡី» និងបានទ្រទ្រង់ដល់វត្តមានសត្វស្លាបជាច្រើនប្រភេទរួមមានប្រភេទទទួលរងការគំរាមកំហែង និងជិតផុតពូជលើពិភពលោកដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជាអន្តរជាតិ។ ពិសេសទីនេះ​ ជាទីសំចតរបស់ប្រភេទសត្វស្លាបទេសសន្តរប្រវេសន៍មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២នៅប្រទេសកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង