Yearendyearend1140x150

ស្រ្តីអាយុ ៦៤ឆ្នាំនៅខេត្តព្រៃវែងបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខជូនចំពោះគ្រួសារសពលោកស្រី ម៉ាត់ សុីនួន ប្រជាពលរដ្ឋម្នាក់រស់នៅភូមិអង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ  នៅវេលាម៉ោង ១២ និង២៨នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ 

ប្រវត្តិមុនពេលទទួលមរណភាព ស្រ្តីជាអ្នកជំងឺឈ្មោះ ម៉ាត់ ស៊ីនួន បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ជាមួយអាការៈសង្ស័យឆ្លងជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរហ័ស(Rapid Test) លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង។ តែដោយសារសភាពធ្ងន់ធ្ងរខ្លាំង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១ និង០០នាទីថ្ងៃត្រង់ ក្រុមគ្រូពេទ្យ ក៏បានបញ្ជូនអ្នកជំងឺបន្តមកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ 

ដោយស្ថានភាពអ្នកជំងឺ នៅតែមិនបានធូរស្រាល ទោះបីក្រុមគ្រូពេទ្យ បានព្យាយាមប្រើម៉ាស៊ីនជំនួយដង្ហើមក៏ដោយ កម្រិតSaO2 របស់អ្នកជំងឺថយចុះជាលំដាប់ អ្នកជំងឺ ក៏បានទទួលមរណភាព នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១២:២៨នាទីថ្ងៃត្រង់ ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយជំងឺកូវីដ-១៩។

មរណភាព ដ៏រន្ធត់ក្តុកក្តាលក្រៀមក្រំជាទីបំផុតនេះ រដ្ឋបាលខេត្ត បានចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលមរណភាព លោកស្រី ម៉ាត់ ស៊ីនួន គឺជាការបាត់បង់ ភរិយា កូន បងប្អូន ប្រកបដោយព្រហ្មវិហារធម៌ កតញ្ញូតាធម៌ និងជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារទាំងមូល និងសូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ម៉ាត់ ស៊ីនួន សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង