Cct850x100 1
1800px x h300px kh

ជនជាតិចិនចំនួន៨នាក់ ត្រូវបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសបម្រើសេវាផ្លូវភេទ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ព្រះសីហនុ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣០នាទី បានសហការជាមួយ លោកវរសេនីយ៍ទោ ប៉ុន សំអុលឧត្តម នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ០៨នាក់ តាមជើងយន្តហោះចេញលេខ ZA493 (KOS-CTU)។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០៨នាក់នេះ មាន ១. ឈ្មោះ MA QING LAI ភេទប្រុស អាយុ ៤៧ឆ្នាំពាក់ព័ន្ធនឹងបទល្មើសអំពើលួច, ២. ឈ្មោះ ZOU XIANG ភេទប្រុស អាយុ ២៨ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន, ៣. ឈ្មោះ LI YIBO ភេទប្រុស អាយុ ២៥ឆ្នាំ, ៤. ឈ្មោះ YU ZHIN QING ភេទប្រុស អាយុ ២៩ឆ្នាំ, ៥. ឈ្មោះ XIN LONG ភេទប្រុស អាយុ ៣២ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន, ៦. ឈ្មោះ DU CHUN MEI ភេទស្រី អាយុ ៣២ឆ្នាំ, ៧. ឈ្មោះ LI LUSHAN ភេទស្រី អាយុ ៣៣ឆ្នាំ និង៨. ឈ្មោះ YUAN JIN YAN ភេទស្រី អាយុ ២៦ឆ្នាំ។

ជនជាតិចិនទាំង៨នាក់នេះ ត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ថា ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ និង បានបណ្តេញចេញឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ និង ឈ្មោះ MA QING LAI ហាមចូលប្រទេសជាស្ថាពរ៕

ពាក្យទាក់ទង: ជនជាតិចិន
Khcct banner

អត្ថបទទាក់ទង