Yearendyearend1140x150

ក្រសួងការងារ៖ពលករចំណាកស្រុករកចំណូលសរុបបានជិត៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ ពលករចំណាកស្រុករបស់កម្ពុជាបានផ្ញើទឹកប្រាក់សរុបមកក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាប្រមាណ ២.៨ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ឱ្យរបស់លោកហេង សួរ អ្នកនាំ ពាក្យក្រសួងការងារនៅក្នុងសន្និសិទសារព័ត៌មានស្តីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងការងារកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមលោកហេង សួរ ទឹកប្រាក់ទាំងអស់នេះ គឺបានមកពលករដែលទៅធ្វើការនៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុង កុង ម៉ាឡេស៊ី និង ប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកនាំពាក្យក្រសួងការងារបានអះអាងថា ក្រសួងការងារកំពុងធ្វើជាមួយប្រទេសទាំងអស់នេះ ដើម្បីបង្កើនលក្ខខណ្ឌការងារ សិទ្ធិពលករ និងផលប្រយោជន៍ផ្សេងទៀតដល់ពលករចំណាកស្រុករបស់កម្ពុជា។

សូមបញ្ជាក់ថា គិតដល់ពេលនេះ ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ១,២៨លាននាក់។ ចំណែក នៅក្នុងប្រទេសវិញ គឺមានចំនួនប្រមាណ៣,៦៩លាននាក់ ដោយផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនប្រមាណ២,២០លាននាក់។ រីឯ វិស័យកសិកម្មវិញ មានចំនួនប្រមាណ៤លាននាក់ និងមន្រ្តីសាធារណៈមានចំនួន៥០ម៉ឺននាក់។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពលករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង