Cct850x100 1

ពលករខ្មែរនៅកូរ៉េខាងត្បូងម្នាក់បានស្លាប់ដោយសារជំងឺសួតធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


កូរ៉េ៖ពលករខ្មែរខុសច្បាប់ផ្នែកសំណង់ម្នាក់នៅកូរ៉េខាងត្បូង ទទួលមរណភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅតំបន់អឺមសង លទ្ធផលនៃកោសល្យវិច្ច័យបានបង្ហាញថា គាត់ស្លាប់ដោយសារជំងឺសួតធ្ងន់ធ្ងរ (កើតយូរមកហើយតែមិនព្រមព្យាបាល)។នេះបើតាមការឱ្យដឹងរបស់ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង។

បើតាមក្រុមការងារទីប្រឹក្សាទទួលបន្ទុក បានឱ្យដឹងថា ពេលនេះក្រុមការងារតំណាងឯកអគ្គរាជទូត ចុះសម្របសម្រួលឯកសារ និងបូជាសពពលករខុសច្បាប់ផ្នែកសំណង់រួចរាល់ ហើយបានអំពាវនាវដល់ពលករ ពលការិនីទាំងអស់គ្នា ត្រូវតែទៅមន្ទីរពេទ្យជាដាច់ខាត នៅពេលមិនស្រួលខ្លួន បើដឹងថាមានជំងឺត្រូវតែឆាប់ព្យាបាល ព្រោះជីវិតយើងម្នាក់ៗថ្លៃណាស់។ 

ជាមួយគ្នានោះស្ថានទូត បានថ្លែងអំណរគុណដល់ព្រះតេជគុណ រិន សារូដែលតែងតែសហការល្អជាមួយស្ថានទូតក្នុងការជួយដល់បងប្អូនខ្មែរនៅកូរ៉េ៕

ពាក្យទាក់ទង: ពលករ
Khcct banner

អត្ថបទទាក់ទង