Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Cct 01
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

ក្រសួងការងារស្នើឱ្យពលករនៅថៃ«កុំចល័តទីតាំង»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពលករនៅតាមព្រំដែន។
រូបភាព៖ ក្រសួងមហាផ្ទៃ 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសារអំពាវនាវដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ គួរកុំចល័តទីតាំងចុះឡើង។ការអំពាវនាវនេះ ធ្វើឡើងខណៈពេលដែលមេរោគថ្មីដែលតាកំពុងចរាចរខ្លាំងរហូតមានការបិទខ្ទប់ខេត្តនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

ប្រឈមនឹងបញ្ហានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ពលករខ្មែរទាំងអស់ ដែលកំពុងតែស្នាក់នៅ និងធ្វើការនៅប្រទេសថៃ គួរកុំចល័តចេញពីកន្លែងដែលខ្លួនកំពុងរស់នៅឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចាប់ពីម៉ោងនេះតទៅ។

លោកបន្តថា បើទោះបីជាបងប្អូន មានធរុៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកវិញ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

បើតាមក្រសួងការងារ ប្រសិនជាប្រជាពលរដ្ឋធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺបងប្អូននឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ហើយម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ដូច្នេះត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ។

សូមជម្រាបថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ ពលករខ្មែរបានវិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ ១៩ សរុបប្រមាណ ៦៣.២៦៩នាក់ មានស្រ្តីប្រមាណ ២៧.១៦២នាក់។ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង