Cct850x100 1
1800px x h300px kh

ពលករខ្មែរ០៨នាក់ បញ្ជូនស្រុកកំណើតវិញដោយសារគ្មានការងារធ្វើ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ។
រូបភាព៖ អ្នកនាំពាក្យក្រសួងការបរទេស

ភ្នំពេញ៖ ពលករខ្មែរចំនួន០៨នាក់ ដែលជាអ្នករស់នៅតាមបណ្ដាខេត្តនានានៃប្រទេសថៃ បានបញ្ជូនមកស្រុកកំណើត ដោយសារតែគ្មានការងារធ្វើ និងចង់មកកម្ពុជាវិញ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស។

បើតាមក្រសួងការបរទេស បានថ្លែងនៅថ្ងៃនេះថា មានពលករខ្មែរចំនួន ០៨ នាក់ (ស្រី០១នាក់) ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា នៃប្រទេសថៃ មកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ដើម្បីស្នើសុំឲ្យស្ថានអគ្គកុងស៊ុលជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។

ក្រសួងការបរទេសបន្តថា ដើមហេតុដែលពលករខ្មែរទាំង៨នាក់នេះចង់ត្រឡប់មកខ្មែរវិញ ដោយសារមូលហេតុ ពុំមានការងារធ្វើ និងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ។

យ៉ាងណាមិញ បន្ទាប់ពីស្រង់ឈ្មោះរួច ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលបានស្នើសុំកិច្ចអន្តរាគមន៍ទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរកម្ពុជាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួលនិងបញ្ជូនពលករខ្មែរខាងលើឲ្យវិលត្រឡប់ទៅកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។

ពាក្យទាក់ទង: ពលករ
Khcct banner

អត្ថបទទាក់ទង