Yearendyearend1140x150

ពលករជាង៦ម៉ឺននាក់វិលចូលកម្ពុជាវិញក្នុងរយៈពេល៦ខែឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពលករនៅតាមព្រំដែន។
រូបភាព៖ សម្ដេចក្រឡាហោម  ស ខេង 

ភ្នំពេញ៖ ត្រឹមរយៈពេល៦ខែក្នុងឆ្នាំ២០២១ មានពលរកខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់សរុបប្រមាណ ៦៣.២៦៩នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញ ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។នេះបើយោងតាមរបាយការណ៍របស់ក្រសូងមហាផ្ទៃ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រមូលទិន្នន័យជាប្រចាំរបស់រដ្ឋបាលរាជធានី ខេត្ត នូវចំនួនពលករ វិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ ១៩ សរុបប្រមាណ ៦៣.២៦៩នាក់ មានស្រ្តីប្រមាណ ២៧.១៦២នាក់។ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់។

ជាមួយគ្នានោះ កម្លាំងជំនាញ បានទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់បានចំនួន៨២លើក មនុស្សចំនួន៥៩៣នាក់មានស្ត្រី១៩៧នាក់ ជាអនីតិជន ៣៤នាក់ ស្រី ០៧នាក់ ក្នុងនោះមាន ខេត្តបាត់ដំបងចំនួន៣០លើក ខេត្តកោះកុងចំនួន២៧លើក បន្ទាយមានជ័យចំនួន៨លើក តាកែវចំនួន៩លើក និងស្វាយរៀងចំនួន៥លើក។ ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ ក៍បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឲ្យចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសទៀត។

ជាការកត់សម្គាល់ ក្នុងដំណើរវិលចូលកម្ពុជាវិញនោះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីផងដែរ។ជាក់ស្តែងនៅថ្ងៃនេះ ក្រសួងប្រកាសរកឃើញប្រភេទ B 1.617-2 (INlta) ចំនួន៣៩នាក់ (ស្រី១៩នាក់) ដែលក្នុងនោះ ជាអ្នកដំណើរវិល ត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន២១នាក់ (ស្រី១១នាក់) បុគ្គលិកសុខាភិបាលចំនួន ៤នាក់ (ស្រី១នាក់) និងប្រជាពលរដ្ឋក្នុងសហគមដែលប៉ះពាល់ផ្ទាល់ចំនួន៦នាក់(ស្រី៣នាក់) និងប្រជាពលរដ្ឋក្នុងសហគមដែលមិនប៉ះពាល់ផ្ទាល់ ចំនួន៨នាក់ស្រី៤នាក់) ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពលករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង