Cct850x100 1

សហជីពមិនពេញចិត្តនឹងប្រាក់ឈ្នួលថ្មីរបស់កម្មករសម្រាប់ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក អាត់ ធន់ ប្រធានសហជីព

ភ្នំពេញ៖ ប្រធានសហជីព លោក អាត់ ធន់ សម្ដែងការមិនពេញចិត្ត នឹងចំនួនទឹកប្រាក់ដែលដំឡើងជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលកើនដល់ត្រឹមតែ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។

លោកអាត់ ធន់ បានលើកឡើងយ៉ាងដូច្នេះថា ខាងសហជីពមិនពេញចិត្តនឹងចំនួនតួរលេខនេះ តែយ៉ាងណា តួរលេខនេះគឺរដ្ឋាភិបាលបានកំណត់់រួចហើយ ដូច្នេះវាជាតួរលេខមួយដែលផ្លូវការ ដូចនេះទោះបីជាសហជីពពេញចិត្ត ឬក៏មិនពេញចិត្ត ក៏ត្រូវតែអនុវត្ត ហើយបើក្នុងករណីមិនពេញចិត្ត ក៏អាចស្នើទៀត ឬក៏កម្មករអាចធ្វើការទាមទារអ្វីផ្សេងដែលទាំងនោះជានិតិវិធី ដែលធ្លាប់ធ្វើកន្លងមក។

លោកអាត់ ធន់ បន្តទៀតថា ដោយសារតែភាគីសហជីព ស្នើតួរលេខដូចដែលបានលើកឡើងកន្លងមក នឹងអាចមានការឯកភាពគ្នា ដូច្នេះក្នុងថ្ងៃនេះ ក្រោយពីកិច្ចពិភាក្សារ គឺសហជីពបានទុកលទ្ធភាពឱ្យរដ្ឋមន្រ្តីក្រសួងការងារ ធ្វើការសម្រេចតែម្ដង ដែលការជជែកពិភាក្សាគ្នានេះមិនអាចដល់ចំណុចរួមបាន។ដូច្នេះហើយ ទើបសហជីពបានផ្ដល់លទ្ធភាពឱ្យទៅឯកឧត្តមរដ្ឋមន្រ្តី បានជជែកជាមួយរាជរដ្ឋាភិបាល បន្ទាប់មកគឺសម្រេចយកប្រាក់ឈ្នួលចំនួន១៩២ដុល្លារ តែម្ដង។

យ៉ាងណាមិញ លោក អាត់ ធន់ បញ្ជាក់ថា ក្នុងចំនួន១៩២ដុល្លារនេះ គឺជាទូទៅវាមិនមែនជាលេខដែលសហជីពពេញចិត្តទេ វាជាលេខមួយកំណត់ដោយរដ្ឋាភិបាល ដោយសារតែការប្រកាសនេះ ជាផ្លូវការទៅហើយ។

សូមជម្រាបជូនថា ប្រាក់ឈ្នួលថ្មីរបស់កម្មករកាត់ដេរ សម្រាប់ឆ្នាំ២០២១ ត្រូវបានដំឡើង ១៩២ ដុល្លារនៅក្នុងមួយខែ បន្ទាប់ពីការចរចាកំណត់ប្រាក់ឈ្នួលអប្បរ នាព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២០នេះតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕ 

ពាក្យទាក់ទង: សហជីព
Khcct banner

អត្ថបទទាក់ទង