Yearendyearend1140x150

ការចរចាប្រាក់ឈ្នួលកម្មករចាប់ផ្តើមនៅថ្ងៃទី៣ កញ្ញា ខណៈសហជីពទាមទារតំឡើងដល់២០០ដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់

ភ្នំពេញ៖ កិច្ចប្រជុំចរចាត្រីភាគី រវាងក្រសួង ម្ចាស់រោងចក្រ និងសហជីពក្នុងការទាមទារម្ចាស់ក្រុមហ៊ុន តំឡើងប្រាក់ខែដល់កម្មករដល់នឹងធ្វើឡើងនៅថ្ងៃ ០៣ ដល់ថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២០ ដោយភាគីទាំងបី នឹងចូលតុចរចាលើកទីមួយនៅក្រសួងការងារ។ នេះបើតាមលោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារស៊ីស៊ីថាមស៍ ថ្ងៃ ២៨ សីហា ឆ្នាំ២០២០។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ និងតំណាងក្រុមដែលគ្របដណ្តល់សហជីពកម្មករចំនួន៨វិស័យ បានឱ្យដឹងថា បច្ចុប្បន្ននេះខាងសហជីពកំពុងតែធ្វើកិច្ចប្រជុំ នឹងពិចារណាលើចេតនារបស់ក្រុមហ៊ុនដែលហាក់បីដូចជាមិនចង់តំឡើងប្រាក់ខែជូនកម្មករ និងបានត្អូញត្អែរច្រើនថាមកពីបញ្ហានេះ បញ្ហានោះ ជាពិសេសគឺលើកយកបញ្ហាកូវីដជាឧបស្គគ។

បើតាមលោក អាត់ ធន់ មួយរយៈនេះខាងរដ្ឋាភិបាលហាក់ដូចជានៅស្ងៀម ហើយដូចជាមានការស្រាវជ្រាវ តែមិនទាន់មានរបាយការណ៍នៅឡើយ ដូច្នេះខាងសហជីពមានការបារម្មខ្លាចសំណួរផ្សេងៗ ប៉ះពាល់ដល់ការចចារនៅពេលខាងមុខនេះ។

ជាមួយគ្នានេះ សហជីពបានធ្វើការសិក្សាស្រាវជ្រាវទៅលើទឡហីករណ៍ទាំង៧ នឹងកំពុងតែជជែកពិភាក្សារគ្នា ដូចជាស្ថានភាពសង្គមកម្មករពិតជាត្រូវការការរស់នៅ ហើយតម្រូវការរស់នៅប្រចាំថ្ងៃក៏មានតម្រូវការច្រើនជាងមុន ដោយគិតទៅលើអតិផរណាគឺវាជិត៣% ដូច្នេះកម្មករពិតជាត្រូវការប្រាក់បន្ថែម ទើបសហជីពយល់ឃើញថា បើទោះបីជាមានឧបស្គគខ្លះ ប៉ុន្តែប្រាក់ឈ្នួលនេះគឺត្រូវតែឡើងដើម្បីឱ្យកម្មករបានរស់នៅសមរម្យ។

លោកអាត់ ធនបានឱ្យដឹងទៀតថា ការទាមទារនេះគឺប្រហែលជាខ្ទង់២០០រយដុល្លារ។លោករំពឹងថា ការចចារនេះនឹងមានសង្ឃឹមច្រើនដោយសារតែការទាមទារតំឡើងប្រាក់ខែជូនកម្មករទុកសម្រាប់ឆ្នាំ២០២១ឯណោះទេ។

សូមជម្រាបជូនថា ប្រាក់ឈ្នួលកម្មករ-កម្មការនីរោងចក្រដែលធ្វើការក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ក្នុងឆ្នាំ២០២០ ទទួលបានប្រាក់ខែគោលចំនួន១៩០ដុល្លារក្នុងមួយខែ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សហជីព
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង