Yearendyearend1140x150

តំណាងសហជីពក្នុងវិស័យកាត់ដេរ ដាក់ញត្តិជាថ្មីជូននាយករដ្ឋមន្រ្តី ស្នើបើកប្រាក់អតីតភាពការងារដល់កម្មករ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
តំណាងសហជីព ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត 

ភ្នំពេញ៖ តំណាងសហជីព និងតំណាងកម្មករនិយោជិតធ្វើការក្នុងវិស័យការងារដូចជាវិស័យកាត់ដេរ វិស័យសំណង់ វិស័យទេសចរណ៍ វិស័យសេវាកម្ម វិស័យសណ្ឋាគារ កាស៊ីណូ ដឹកជញ្ជូន ឧស្សាហកម្ម កសិករ និង កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរួមគ្នាជាថ្មីម្តងទៀតដើម្បីដាក់លិខិត ស្នើសុំកិច្ចអន្តរាគមន៍ទៅកាន់ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ១៣ កក្កដានេះ ដើម្បី ដើម្បីជំរុញឲ្យនិយោជកអនុវត្តការបើកប្រាក់រំលឹកអតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់រំលឹកអតីតភាពការងារថ្មីក្នុងឆ្នាំ ២០២០ ដល់កម្មករនិយោជិត ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។

អ្នកតំណាងសហជីពមកពីគ្រប់វិស័យដែលរងផលប៉ះពាល់ក្នុងអំឡុងនៃជំងឺកូវីដ-១៩នេះ បានដាក់ញត្តិស្នើសុំឱ្យមានការដោះស្រាយបើកប្រាក់អតីតភាពការងារជូនដល់កម្មករនិយោជិតទាំងអស់ដែលធ្វើការក្នុងវិស័យខាងលើនេះ នៅខាងមុខខុទ្ទការិយាល័យ នាយករដ្ឋមន្រ្តី។

លោកស្រី យ៉ាង សុផុន អ្នកតំណាងសហជីពម្នាក់បានឱ្យដឹងថា តំណាងសហភាពសហជីពនៃវិស័យដែលរងផលប៉ះពាល់ទាំងអស់ក្នុងអំឡុងពេលកូវីដ-១៩នេះ បានមកដាក់ញត្តិនាព្រឹកនេះ ដើម្បីស្នើសុំដល់រដ្ឋាភិបាលឱ្យអន្តរាគមន៍បើកប្រាក់អតីតភាពការងារជូនកម្មករ។

លោកស្រីបន្តថា ដោយសារតែថ្មីៗនេះ ខាងក្រសួងការងារបានចេញលិខិតពន្យាពេលក្នុងការបើកប្រាក់បំណាច់ បើក្រលេកមើលស្ថានភាពកម្មករក្នុងអំឡុងពេលកូវីដ១៩ នេះគឺមានការលំបាក ដោយសារតែរោងចក្រផ្សេងៗបានព្យួរការងារ ហើយឥឡូវនេះវាទៅជាពន្យាពេលការបើកប្រាក់បំណាច់អតីតភាពការងារទៀត ធ្វើឱ្យកម្មករយល់ឃើញថា សេដ្ឋកិច្ចរបស់កម្មរកាន់តែពិបាក។

លោកស្រីបន្ថែមថា ទឹកប្រាក់អតីតភាពការងារនេះ គឺជាចំនួនទឹកប្រាក់មិនច្រើនទេ គឺសងកម្មករតែ៧ថ្ងៃកន្លះទេ រយៈពេល៦ខែ ដូច្នេះបើនិយោជកបន្តបើកប្រាក់បំណាច់នេះគឺបានជួយដល់កម្មករក្នុងការដោះស្រាយជីវភាពរបស់កម្មករ ព្រោះកន្លងមកកម្មករទទួលបានតែ៣០ដុល្លារពីក្រុមហ៊ុន និង៤០ដុល្លារពីរដ្ឋាភិបាល ដូច្នេះគឺវាមិនគ្រប់គ្រាន់សម្រាប់ជីវភាពរបស់កម្មករទេ។

លោកស្រីបញ្ជាក់ថា កន្លងមកនេះក្រសួងការងារនិងស្ថាប័នរដ្ឋ បានជួយទៅវិស័យឯកជន ហើយហាក់ដូចជាទុកកម្មករដោយឡែក ដូចជាប្រាក់អតីតភាពការងារ និងថ្មីៗនេះរួមទាំងក្រុមហ៊ុនមួយចំនួនបន្តបិទទ្វារ ដោយព្យាយាមយកលេស ក្នុងការផ្ដល់ឱ្យកម្មករនៅបីចំណុចដូចជា៖ លុយប្រាក់ខែចុងក្រោយរបស់កម្មករ លុយបំណាច់អតីតភាពការងារ និងលុយបំណាច់ឆ្នាំរបស់កម្មករ។

លោកស្រីមានប្រសាសន៍ថា៖« សកម្មភាពនេះគឺបានធ្វើឱ្យកម្មករបាត់បង់ប្រយោជន៍ធំ គឺលុយជំងឺចិត្តរបស់កម្មករក៏មិនទទួលបាន លុយជូនដំណឹងមុនក៏មិនទទួលបាន ដូច្នេះហើយបានជាតំណាងសហជីពទាំងអស់ស្នើសុំឱ្យមានការដោះស្រាយចំពោះបញ្ហានេះ ដោយត្រួតពិនិត្យមើលឡើងវិញ ប្រសិនបើខាងក្រុមហ៊ុនគិតគូរដល់ប្រយោជន៍កម្មករ ខាងក្រុមហ៊ុននឹងទទួលបានប្រយោជន៍តបស្នងមកវិញដូចគ្នា»។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃ ០២ មិថុនា ឆ្នាំ២០២០កន្លងទៅ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបានអនុញ្ញាតឱ្យម្ចាស់រោចក្រ សហគ្រាស ពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងារ សម្រាប់ឆ្នាំ២០១៩ និង២០២០ ទៅបើកឱ្យនៅឆ្នាំ ២០២១ វិញ។សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បញ្ជាក់ថា កម្មករ និយោជិត ដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ នឹងទទួលបានប្រាក់រំលឹកបំណាច់អតីតភាពការងារនៅឆ្នាំក្រោយ។ការពន្យានេះ គឺបន្ទាប់ពីកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនជាពិសេសវិស័យកាត់ដេរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង