Cctime ezgif.com resize
Img 0571

កម្មកររោងចក្រQMIចំនួន៣០០នាក់ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ​៖ កម្មកររោងចក្រប្រមាណ៣០០នាក់ ក្នុងចំណោម៤០០០នាក់ ក្នុងរោងចក្រ QMI ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានតេស្តរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩។នេះបើយោងតាមប្រសាសន៍របស់លោក វ៉ា សារឿន ចៅសង្កាត់ចោមចៅទី៣ ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក វ៉ា សារឿន បានថ្លែងថា ​គ្រូពេទ្យបានចុះមកយល់សំណាកលើកម្មកក្នុង រោងចក្រ QMI ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ជាលទ្ធផលមានកម្មករប្រមាណ៣០០នាក់ ក្នុងចំណោម៤០០០នាក់នៃរោងចក្របានវិជ្ជមានជំងឺកូវីដ-១៩។

បើតាមលោក វ៉ា សារឿន បច្ចុប្បន្នកម្មករ៣០០នាក់នោះ ត្រូវបាននាំទៅព្យាបាល ចំណែកកម្មកជាងច្រើនរយនាក់ផ្សេងទៀត តម្រូវឱ្យធ្វើចត្តាឡីស័ក ហើយរោងចក្រទាំងមូលត្រូវបិទទ្វាចំនួន១៤ថ្ងៃ។

គួរបញ្ជាក់ថា រដ្ឋបាល​រាជធានីភ្នំពេញ នៅ​ថ្ងៃទី៩ ខែមិថុនានេះ បានសម្រេច​កំណត់​ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិ​ត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ដម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩​។

ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្មករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង