Yearendyearend1140x150

សហជីព៖ «កម្មករដែលព្យួរការងាររងផលលំបាក គ្មានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយ»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។

ភ្នំពេញ៖ កម្មករដែលព្យួរការងារជាង១១ម៉ឺននាក់កំពុងរងផលប៉ះពាល់ដោយការគ្មានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយផ្សេងៗ ដូចជា ខ្វះថវិកាសម្រាប់ចំណាយលើការរស់នៅហូបចុក និងលំបាកក្នុងការស្វែងរកថវិកាសម្រាប់ផ្គត់ផ្គង់លើការជំពាក់បំណុលជាដើម។ នេះបើតាមលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។

លោក អាត់ ធន់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកថ្ងៃចន្ទនេះថា គិតមកដល់ពេលនេះ រោងចក្រដែលកំពុងព្យួរការងារមានចំនួន២៣៧រោងចក្រដែលបានប៉ះពាល់ដល់កម្មករ កម្មការិនីខ្មែរជាង១១ម៉ឺននាក់។ ចំពោះកម្មករ កម្មការិនីដែលត្រូវព្យួរការងារ គឺរដ្ឋាភិបាលកម្ពុជានឹងផ្តល់ទឹកប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ ខណៈថៅកែរោងចក្រផ្តល់៣០ដុល្លារក្នុងមួយខែៗ។

លោក អាត់ ធន់ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្មករ កម្មការិនីដែលត្រូវព្យួរការងារកំពុងរងផលលំបាកខ្លាំងដោយពួកគេទទួលបានប្រាក់ឧបត្ថម្ភចំនួន៣០ដុល្លារពីថៅកែរោងចក្រក្នុងមួយខែៗ ខណៈមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលគិតត្រឹមថ្ងៃទី២៥ខែឧសភានេះ។

គួរបញ្ជាក់ដែរថា រោងចក្រសរុបដែលបាន និងកំពុងព្យួរការងារនៅទូទាំងប្រទេសកម្ពុជាមានចំនួនជាង៣៣០រោងចក្រ។ ក្នុងនោះ រោងចក្រជាង១០០បានបញ្ចប់នូវការព្យួរការងារ ហើយបន្តចង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ។ ហើយ នៅពេលនេះ នៅសល់រោងចក្រចំនួន២៣៧រោងចក្រកំពុងព្យួរការងារដែលប៉ះពាល់ដល់កម្មករ កម្មការិនីចំនួនជាង១១ម៉ឺននាក់។ នេះបើតាមលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្មករ សហជីព
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង