Yearendyearend1140x150

BREAKING៖អ៉ីស្រាអែលបើកការវាយប្រហារសងសឹកទៅអ៉ឺរ៉ង់នៅព្រឹកនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ៉ីស្រាអែល៖ ប្រទេសអ៉ីស្រាអែល នៅព្រឹកថ្ងៃទី សុក្រនេះ បានបើកការវាយប្រហារតបសងសឹងទៅកាន់ប្រទេសអ៉ឺរ៉ង់វិញ តាមរយៈការបាញ់មីស៊ីលជាច្រើនគ្រាប់។ការវាយប្រហារបករបស់អ៉ីស្រាអែលនេះ ធ្វើឡើងក្រោយប្រទេសអ៉ឺរ៉ង់វាយសងសឹងទៅអ៉ីស្រាអែល កាលពីថ្ងៃសៅរិ៍។

ប្រភពពីមន្ត្រីជាន់ខ្ពស់អាម៉េរិក បានប្រាប់បណ្តាញព័ត៌មាន ABC News ថា អ៉ីស្រាអែល​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម៉ោង​ ក្នុងស្រុក​បាន​បាញ់​មី​ស៊ី​ល ​ក្នុង​ការ​វាយប្រហារ​សងសឹក​ប្រឆាំង​នឹងអ៉ឺរ៉ង់។សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អ៉ីស្រាអែល វាយប្រហារលើតំបន់ Isfahan ប្រទេសអ៉ឺរ៉ង់ និង មានការផ្ទុះប្រមាណ៧ទីតាំងផ្សេងទៀត។តំបន់ Isfahan ត្រូវបានរាយការណ៍ថា គឺជាទីតាំងនុយក្លេអ៊ែរជាច្រើនរបស់អ៉ឺរ៉ង។

តែយ៉ាងណាក្តី តាមរយៈវីដេអូ គេឃើញមានការបាញ់ស្តាត់ចាប់គ្រាប់មីស៊ីលពីប្រទេសអ៉ឺរ៉ង់ ហើយនៅក្នុងតំបន់ទាំងមូលសូសំឡេងសារ៉ែនប្រកាសអាសន្នបានពន្លឺឡើង ដើម្បីឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងរកទីតាំងមានសុវត្តិភាព។

គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ង់ នៅថ្ងៃទី ១៣ មេសានេះ បានបើកការវាយប្រហារតាមរយៈបាញ់ដ្រូនជាច្រើនគ្រឿង និង មីស៊ីល ប្រមាណ ៣៥០តម្រងទៅកាន់អ៉ីស្រាអែល ដើម្បីទុកជាការសងសឹង។នេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតលើទឹកដីអ៉ីស្រាអែល ពីសំណាក់ប្រទេសអ៉ីរ៉ង់ទៅកាន់អ៉ីស្រាអែល។ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាម៉េរិក វាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី សម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង