Yearendyearend1140x150

មីយ៉ាន់ម៉ាប្រារព្ធពិធី«បុណ្យប្រពៃណីជាតិ»ស្វាគមន៍ឆ្នាំថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មីយ៉ាន់ម៉ា៖ ពិធីបុណ្យអុំទូកប្រពៃណីជាតិរបស់ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្ដើមធ្វើឡើងនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ជាមួយនឹងការប្រារពពិធីបើកដែលធ្វើឡើងនៅក្នុងតំបន់ និងទីក្រុងដ៏ធំបំផុតនៃទីក្រុងយ៉ាំងហ្គោន ក្នុងប្រទេសមីយ៉ាន់ម៉ាដោយក្នុងពិធីបុណ្យនោះមានការបាញ់ទឹក និងការសម្តែងរបាំប្រពៃណីរបស់ប្រទេសមីយ៉ាន់ម៉ាជាច្រើនផងដែរ។


ពិធីបុណ្យ Thingyan ឬពិធីបុណ្យអុំទូកត្រូវបានប្រជាជនមីយ៉ាន់ម៉ាជឿថា បាននាំមកនូវសន្តិភាពដល់ប្រជាជន នឹងជាពិធីបុណ្យដ៏ធំបំផុតក្នុងចំណោមពិធីបុណ្យទាំង ១២ ក្នុងរយៈពេលមួយឆ្នាំរបស់ប្រទេសមីយ៉ាន់ម៉ា។ ពិធីបុណ្យនេះ បានធ្វើឡើងនៅទីលានចាក់ទឹកនៅមុខសាលាក្រុងយ៉ាំងហ្គោន ដោយមានការប្រគុំតន្ត្រី និងតារាក្នុងស្រុកល្បីៗជាច្រើនរូបប្រជាពលរដ្ឋបានស្លៀកសំលៀកបំពាក់យ៉ាងប្រណិត និងការរាំលេងកម្សាន្ត លេងបាញ់ទឹក ដើម្បីអបអរសាទរពិធីបុណ្យនេះ។

មីយ៉ាន់ម៉ាបានយកទឹកតំណាងឱ្យភាពស្អាត ភាពត្រជាក់ ភាពរុងរឿង និងសន្តិភាព។ ចំពោះពិធីបុណ្យអុំទូកនេះ គេតែងតែប្រារពធ្វើឡើងនៅពាក់កណ្តាលខែមេសា និងមានរយៈពេល ៤ ថ្ងៃ។ ក្រៅពីប្រទេសមីយ៉ាន់ម៉ា ពិធីបុណ្យបាញ់ទឹក ក៏ត្រូវបានគេសង្កេតឃើញ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដូចជាថៃ ឡាវ កម្ពុជានិងក្នុងតំបន់ជនជាតិភាគតិចផ្សេងទៀត នៃខេត្ត Yunnan ភាគនិរតីប្រទេសចិន ក៏បានរៀបចំពិធីបុណ្យនេះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង