Yearendyearend1140x150

«ផ្ទុះភ្នំភ្លើង»នៅឥណ្ឌូនេស៊ីបណ្តាលឲ្យមនុស្សរាប់សិបនាក់ភៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ភ្នំ Ruang បញ្ចេញកម្អែភ្នំភ្លើងនិងផ្សែងនៅកោះ Sangihe

ឥណ្ដូនេស៊ី៖ យ៉ាងហោចណាស់មនុស្ស ៨០០ នាក់ នៅក្នុងខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានជម្លៀសចេញបន្ទាប់ពីការផ្ទុះភ្នំភ្លើង Ruang បានកើតរយៈពេលជាច្រើនថ្ងៃដោយបញ្ចេញកម្អែ និងផេះភ្នំភ្លើងទៅលើអាកាសដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ដូនេស៊ីបានអះអាងនៅថ្ងៃពុធនេះ។

ការផ្ទុះភ្នំភ្លើងនៅលើកោះ Ruang ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីរួមខេត្ត Manado បានផ្ទុះច្រើនជាច្រើនដង ដោយបានបណ្តាលឲ្យអាជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសអាសន្នដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់បំផុតទីពីររបស់ខ្លួន បន្ទាប់ពីសកម្មភាពនៃផ្ទុះភ្នំភ្លើងបានកើនឡើង។ ចំពោះការផ្ទុះភ្នំភ្លើងនេះ គឺជាការបង្កឡើងដោយការរញ្ជួយដីនាពេលថ្មីៗនេះ នៅលើកោះ Ruang ដោយភ្នំនេះបានបញ្ចេញផ្សែងដ៏គ្រោះថ្នាក់ និងផេះទៅកាន់បរិយាកាស ដែលមានកម្ពស់រហូតដល់ ១,៨ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា កោះ Ruang គឺជាកោះដែលមានផ្ទះរបស់ប្រជាពលរដ្ឋរស់នៅប្រហែល ៨៣៨គ្រួសារ ដោយមានបញ្ហាផ្ទុះភ្នំភ្លើងកើតឡើង អាជ្ញាធរនៅក្នុងតំបន់បានជម្លៀសទៅកាន់កោះ Tagulandang ដែលជាតំបន់ដែលសុវត្តិភាពបណ្តោះអាសន្ន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង