Yearendyearend1140x150

កម្តៅក្តៅខ្លាំងនៅហ្វីលីពីនប៉ះពាល់ដល់សិស្សជាង៤លាននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ានីល៖ កម្តៅដ៏ក្តៅគគុកនៅក្នុងប្រទេសហ្វីលីពីនបានបង្កផលប៉ះពាល់ដល់សិស្សក្នុងប្រទេសជាង ៣.៦លាននាក់ដែរលកកម្តៅក្នុងឆ្នាំ ២០២៤នេះមិនដែលធ្លាប់កើតមានឡើងក្នុងប្រទេសហ្វីលីពីនកាលពីមុនឡើយ។ សន្ទស្សន៍កំដៅបានឡើងដល់ ៥០ អង្សារសេនៅក្នុងតំបន់ផ្សេងៗក្នុងប្រទេសហ្វីលីពីន ដោយសារបាតុភូតអាកាសធាតុ El Nino បង្កើនកម្តៅគ្របដណ្តប់ប្រទេសហ្វីលីពីនចាប់តាំងពីខែមីនាដល់ខែឧសភា រឺអាចអូសបន្លាយយូរជាងនេះ។

យោងតាមទិន្នន័យរបស់ក្រសួងអប់រំហ្វីលីពីនបានបង្ហាញថា សាលារៀនរាប់ពាន់បានផ្អាកថ្នាក់រៀន ដោយសារកំដៅ ដែលប៉ះពាល់ដល់សិស្សជាង ៣.៦ លាននាក់។ លោក Xerxes Castro ទីប្រឹក្សាអប់រំមូលដ្ឋានបាននិយាយថា នៅក្នុងខែឧសភា យើងរំពឹងថានឹងមានការផ្អាកថ្នាក់រៀនបន្ថែមទៀត ដោយសារតែរលកកំដៅ។ លោកបន្តថា យើងឃើញកម្តៅជាមធ្យមលើសពី ៥២ អង្សាសេ ដូច្នេះអ្នកអាចស្រមៃមើលថាតើវានឹងមានការលំបាកប៉ុណ្ណាសម្រាប់សិស្សដែលកំពុងតែរៀនក្នុងថ្នាក់ ។

សិស្សានុសិស្ស និងគ្រូបង្រៀនបានសម្តែងការព្រួយបារម្ភអំពីការលំបាកក្នុងការបង្រៀន និងការរៀនពីចម្ងាយ ជាពិសេសនៅតំបន់ក្រីក្រ ដែលផ្ទះមិនអំណោយផលសម្រាប់ការសិក្សា និងអាចខ្វះលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតបានល្អ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង