Yearendyearend1140x150

ស៊ីជិនភីង៖ ចិនគួរតែជាដៃគូអាម៉េរិក មិនមែនជាគូប្រជែងគ្នាឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្រាប់អ្នកការទូតកំពូលអាម៉េរិក លោក Antony Blinken ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ គួរតែជា "ដៃគូ មិនមែនជាគូប្រជែង"ជាមួយគ្នាឡើយ ហើយមានបញ្ហាជាច្រើនទៀតដែលអាម៉េរិកនិងចិនត្រូវតែរួមគ្នាដោះស្រាយដោយសន្តិវិធី។ ការលើកឡើងរបស់លោកស៊ីនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចប្រមុខការទូតអាម៉េរិកលោក Blinken ធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសចិនជាលើកទីពីររបស់លោក។

ជំនួបជាមួយ Blinken ក្នុងមហាសាលប្រជាជនទីក្រុងប៉េកាំង លោក ស៊ី បាននិយាយថា ប្រទេសទាំងពីរបាន "ធ្វើឱ្យមានការរីកចម្រើនជាវិជ្ជមាន" ចាប់តាំងពីលោកបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden កាលពីឆ្នាំមុន។

មេដឹកនាំចិនរូបនេះបានបន្ថែមទៀតថា "នៅតែមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ហើយនៅតែមានកន្លែងសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត" ។លោកបានបន្ថែមថា៖ «យើងសង្ឃឹមថាសហរដ្ឋអាម៉េរិកក៏អាចមានទស្សនៈវិជ្ជមានអំពីការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ» ហើយនៅពេលដែលបញ្ហាជាមូលដ្ឋាននេះត្រូវបានដោះស្រាយទំនាក់ទំនងពិតជាអាចស្ថិរភាព កាន់តែប្រសើរឡើង និងឆ្ពោះទៅមុខ"ជាមួយគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង