Yearendyearend1140x150

ជនសង្ស័យបាញ់ប្រហារនៅអាកាសយានដ្ឋាន ប្រុងរត់ពីប្រទេសម៉ាឡេស៊ីដោយប្រើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សិង្ហបុរី៖ ប៉ូលិសសិង្ហបុរីបានឲ្យដឹងថាជនសង្ស័យដែលបានកំណត់គោលដៅបាញ់ប្រហារប្រពន្ធរបស់ខ្លួនក្នុងអាកាសយានដ្ឋាននៃប្រទេសម៉ាឡេស៊ីបានព្យាយាមរត់ចេញពីប្រទេសហើយជនសង្ស័យដែលមានឈ្មោះ Hafizul Harawi បានប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្លែងក្លាយ និងស្លាករថយន្តក្លែងក្លាយដើម្បីរត់ចេញពីប្រទេសម៉ាឡេស៊ី។

បើតាមនាយកនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម Bukit Aman (CID) លោក Mohd Shuhaily Mohd Zain បានអះអាងថាបុរសជាជនសង្ស័យអាយុ ៣៨ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុង Kota Bharu នៅម៉ោងប្រហែល ៣ រសៀលកាលពីថ្ងៃច័ន្ទ ដោយផ្អែកលើកំណត់ត្រារបស់ប៉ូលីស លោកត្រូវបានគេជឿថាបានព្យាយាមរត់គេចទៅប្រទេសសិង្ហបុរីដោយមិនបានសម្រេច។ មេប៉ូលីសបាននិយាយថា ជនសង្ស័យមានលិខិតឆ្លងដែន ប្រាក់អារ៉ាប៊ីសាអូឌីត និងប្រាក់បាតថៃនៅជាមួយខ្លួននៅពេលត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថានៅព្រឹកថ្ងៃអាទិត្យលោក Hafizul បានបើកការបាញ់ប្រហារនៅច្រកចូលនៃអគារមកដល់របស់ប្រលានម៉ាឡេស៊ី KLIA's Terminal 1 ។ការបាញ់ចំនួនពីរគ្រាប់ត្រូវបានបាញ់សំដៅទៅលើស្រ្តីម្នាក់ពីចម្ងាយប្រហែល៣ម៉ែត្រទៅ៤ម៉ែត្រ។ គ្រាប់កាំភ្លើងបានបាញ់ទៅលើអង្គរក្សរបស់ស្រ្តីរងគ្រោះដែលបណ្តាលឲ្យកងអង្គរក្សទាំងពីរត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីពេទ្យក្នុងប្រទេសម៉ាឡេស៊ីជាបណ្តោះអាសន្ន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង