Yearendyearend1140x150

សិង្ហបុរីកាត់ទោសបុរសម្នាក់ជាប់គុក២០ថ្ងៃ ក្រោយបង្អត់ចំណីឆ្មាជាង៤៣ក្បាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សិង្ហបុរី៖ តុលាការក្នុងប្រទេសសិង្ហបុរី បានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល២០ថ្ងៃពីបទទុកឆ្មាចំនួន៤៣ក្បាលនៅក្នុងផ្ទះល្វែងដោយគ្មានអាហារ និងទឹកអស់រយៈពេលជាច្រើនខែ។លោក Muhammad Danial Sukirman អាយុ ៣១ ឆ្នាំកាលពីថ្ងៃពុធ បានសារភាពកំហុសចំពោះការចោទប្រកាន់ពីបទទុកឆ្មាចោលដោយគ្មានអាហារអស់ជាច្រើនថ្ងៃ។

តុលាការបានបញ្ជាក់ថា លោក Danial បានធ្វើបាបឆ្មាចំនួន ៤៣ ក្បាលដោយការខកខានមិនបានផ្តល់នូវអាហារ នឹងទឹកគ្រប់គ្រាន់ដល់ឆ្មាទាំងអស់នោះ និងការបោះបង់ចោលពួកវានៅក្នុងផ្ទះល្វែង។ ករណីនេះបានកើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមពេទ្យសត្វ (AVS) បានទទួលរបាយការណ៍ថា មានសត្វឆ្នាជាច្រើនបានងាប់ និងបង្ករឲ្យមានក្លិនស្អុយចេញពីផ្ទះល្វែងនោះ។

សមត្ថកិច្ចបានឃាត់ខ្លួន លោក Danial លោកបានសារភាពថា ខ្លួនមានសត្វឆ្មារស់ចំនួន ៤១ ក្បាល និងសត្វឆ្មាងាប់ចំនួន ២ ក្បាល។ គ្រួសាររបស់លោក Danial បានផ្លាស់ទៅផ្ទះល្វែងថ្មីក្នុងខែសីហា ឆ្នាំ ២០២១ ហើយមិនបានយកឆ្មាទាំងអស់នោះទៅឡើយ ដោយចាក់សោរទុកក្នុងបន្ទប់ចោល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង