Yearendyearend1140x150

ចិនកាត់ទោសអតីតប្រធានបាល់ទាត់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ អតីតប្រធានសមាគមបាល់ទាត់របស់ប្រទេសចិនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីតុលារការនៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន បានបើកការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ អតីតប្រធានកីឡាបាល់ទាត់ លោក Chen Xuyuan ត្រូវបានតុលារការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត នាថ្ងៃអង្គារនេះ រួមជាមួយនឹងនាយកប្រតិបត្តិកីឡាជាន់ខ្ពស់ជាច្រើនរូប។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចេញផ្សាយ។

លោក Chen Xuyuan ស្ថិតក្នុងចំណោមមន្ត្រីបាល់ទាត់ជាច្រើនដែលត្រូវបានជាប់ឃុំខ្លួន ដើម្បីធ្វើការស៊ើបអង្កេតប្រឆាំងអំពើពុករលួយ។ ហើយមន្ត្រីសហគមន៍ដែលកាន់អំណាចកំពុងបន្តបើកការសើបអង្កេតកំណត់គោលដៅលើអតីតអនុប្រធានសមាគមលោក Yu Hongchen អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ និងលោក Li Tie ព្រមទាំងមនុស្សជាច្រើនផ្សេងទៀត។ ក្នុងការការទោសនេះ លោក Chen ក៏ត្រូវបានតុលារការកំណត់រឹបអូសទ្រព្យសម្បត្តិ និងដកហូតសិទ្ធិនយោបាយរបស់លោកអស់មួយជីវិត ដែលជាការផាកពិន័យ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅក្នុងការកាត់ទោសលោក Chen ក្រោយតុលាការនៅទីក្រុង Huangshi បានរកឃើញថា លោកបានស៊ីសំណូកប្រាក់ប្រមាណ ១២,៦ លានដុល្លារ (៧៧ លានយ័ន) ក្នុងចំណោម ១១,២ លានដុល្លារ (៨១ លានយន់)។ នៅក្នុងនោះ លោក Dong Zheng ដែលជាអតីតអ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Chinese Super League ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង