Yearendyearend1140x150

អតិថិជនមីក្រូហិរញ្ញវត្ថុជាង១៨ម៉ឺននាក់ ទទួលការបន្ធូរលក្ខខណ្ឌសងបំណុលក្នុងអំឡុងកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គិតថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មានអតិថិជនចំនួន ១៩៦ ៣០៧នាក់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើការរៀបចំកម្ចីឡើងវិញតាមលទ្ធភាពសងរបស់ខ្លួន។នេះបើយោងតាមរបាយការណ៍របស់សហគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ (CMA) ចេញផ្សាយនៅថ្ងៃទី៤ មិថុនា ឆ្នាំ២០២០នេះ។

បើតាមរបាយការណ៍ដដែលបានគូសបញ្ជាក់ថា​ ក្នុងនោះអតិថជនចំនួន ១៨០ ៣០១ (ជាង៩០ភាគរយ) ទទួលបានការអនុម័តរៀបចំកម្ចីឡើងវិញ ដែលមានទំហំទឹកប្រាក់សរុប ៨១៧ ៧២៥ ៤៣៦ ដុល្លាសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អំឡុងពេលកម្មករ កម្មការិនី ប្រឈមនឹងការផ្អាកការងារបណ្ដោះអាសន្ន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវ​ដល់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ឲ្យ​ពន្យារ​ពេល​ការ​បង់សង ឬ​មិន​យក​ការ​ប្រាក់សម្រាប់​កម្មករ​ដែលកំពុង​ត្រូវ​បាន​រោងចក្រ​ព្យួរ​ការងារ។

ជាមួយគ្នានោះសម្តេច ហ៊ុន សែន ​ក៏​បាន​អំពាវ​នាវ​ដល់​ម្ចាស់​រោងចក្រ​និង​សហគ្រាស​ ​មិនត្រូវ​ឆ្លៀត​ឱកាស​លុបកិច្ច​សន្យា​ការងារ​ជាមួយ​កម្មករ ក្នុង​ពេល​វេលា​ដែល​កម្មករ​កំពុង​ត្រូវបាន​ព្យួរ​ការងារ​នោះដែរ។ ចំណែក​ម្ចាស់​បុរី ឬ​ម្ចាស់​ផ្ទះ​ដែល​លក់ ឬ​បង់​រំលោះ​ផ្ទះ​ឱ្យ​កម្មករ​និយោជិត និង​អ្នក​ធ្វើការ​នៅ​តាម​សណ្ឋាគារ​ ដែល​ត្រូវ​ព្យួរ​ការងារ​ ក៏​ត្រូវ​យោគ​យល់​ពន្យារ​ពេល​សង ឬ​បង់​រំលោះ​ផង​ដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង