Yearendyearend1140x150

ការអប់រំ«កុមារ»នៅកម្ពុជាទទួលផលប៉ះពាល់ខ្លាំងជាងគេដោយសារកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការធ្វើការងារជាក្រុមរបស់សិស្សក្នុងសិក្ខាសាលាមួយរៀបចំដោយ Plan International Cambodia។

ភ្នំពេញ៖ អង្គការផ្តោតលើសិទ្ធិកុមារចំនួន៦ ក្នុងសម្ព័ន្ធ Joining Force បានចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ ស្តីពីផលប៉ះពាល់នៃកូវីដ១៩ ទៅលើកុមារនៅកម្ពុជា។ក្នុងសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា ការអប់រំរបស់កុមារទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារកូវីដ១៩ នៅប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា តាមការស្ទង់មតិកុមារមានអាយុពី១០ ទៅ១៧ឆ្នាំបានឱ្យដឹងថា ខណៈពេលដែលកុមារបន្តការរៀនតាមផ្ទះ តែពាក់កណ្តាលនៃពួកគេកំពុងសិក្សតិចជាង១០ម៉ោងក្នុងមួយសប្តាហ៍ គឺតែពាក់កណ្តាលនៃម៉ោងសិក្សានៅសាលា។សិស្សពាក់កណ្តាលប្រឈមនឹងបញ្ហាមិនទទួលបានការសិក្សាតាមអ៊ិនធឺណិតដោយសារឧបគ្គសនៃការភ្ជាប់បណ្តាញអ៊ិនធឺណិត។

បើតាមសេចក្តីថ្លែងការណ៍ ការវាយតម្លៃ និងការស្ទង់មតិជាបន្តបន្ទាប់បានបង្ហាញថា កូវីដ១៩ មានឥទ្ធិពលខ្លាំងទៅលើសុខុមាលភាពរបស់កុមារកម្ពុជា។អង្គការផ្តោតលើសិទ្ធិកុមារចំនួន៦ ក្នុងសម្ព័ន្ធ Joining Force មានក្តីបារម្ភចំពោះករណីនេះ ជាពិសេសកុមារក្មេងស្រី និងជនពិការ និងសហគមនដែលងាយរងគ្រោះអាចទប់ទល់នឹងផលប៉ះពាល់ខាងការអប់រំ សង្គម សេដ្ឋកិច្ចយ៉ាងធំធេងនៃវិបត្តិនេះ។

អង្កការសមាជិកនៃសម្ព័ន្ធ Joining Force បានប្រកាសត្រៀមខ្លួនចូលរួមសហការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលក្នុងការខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីឆ្លើយតប និងស្តារឡើងវិញពីកូវីដ១៩ ដើម្បីធានាថា កុមារមានសុវត្តិភាពទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កុមារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង