Yearendyearend1140x150

រាជធានីភ្នំពេញត្រៀមទីតាំងចាក់វ៉ាក់សាំង៣៦កន្លែងសម្រាប់ចាក់ជូនកុមារនៅថ្ងៃទី១សីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង ការចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យកន្លងទៅ។ 

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានត្រៀមទីតាំងចាក់វ៉ាក់សាំងចំនួន៣៦កន្លែង សម្រាប់ចាក់ជូនកុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលរស់នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនកុមារកម្ពុជា ក្រសួងបានរៀបចំមន្ទីរពេទ្យនឹងមណ្ឌលសុខភាពដែលមាននៅតាមខណ្ឌទាំង១៤ ចំនួន៣៦ទីតាំង។

សម្រាប់ការចាក់វ៉ាក់សាំងនេះ ដូសទីមួយនឹងចាប់ផ្ដើមនៅថ្ងៃទី០១ សីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ សីហា ២០២១។ ចំណែកដូសទី២ នឹងត្រូវចាក់នៅថ្ងៃទី២២ សីហា ដល់ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២១។

សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។សម្តេចបានអំពាវនាវដល់មាតាបិតាសូមត្រៀមខ្លួន ដើម្បីនាំកូនៗទៅទទួលចាក់វ៉ាក់សាំង។ ចំពោះការចាក់នេះមិនមានការបង្ខិតបង្ខំនោះទេ តែសម្តេចមើលឃើញថា ប្រជាពលរដ្ឋបានជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍បច្ចុប្បន្នកុមារ និង យុវវ័យក្រោម១៨ឆ្នាំ មានប្រមាណ១លាន ៩សែននាក់ ហើយរាជរដ្ឋាភិបាលត្រូវការវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត ដើម្បីចាក់ជូនដល់កុមារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង